ទូរទស្សន៍ Samsung មាន​ដល់​តម្លៃ​ជិត ១​ម៉ឺន​ដុល្លារ​ហើយ

  • 2017-05-29 07:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Samsung នឹង​បញ្ចេញ​លក់​ទូរទស្សន៍​ស្ដើង​ដែល​ខ្លួន​បាន​បង្ហាញ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ នៅ​ក្នុង​ព្រឹត្តការណ៍​ពិព័រណ៍ Consumer Electronics Show 2017 ។ ម៉ូដែល​ទាំងនោះ​គឺ Q7 និង Q8 ដែល​មាន​ទំហំ​អេក្រង់ ៧៥​អ៊ីញ ​ QLED TV។

Q7 មាន​ជា​ប្រភេទ​អេក្រង់​រាបស្មើ ខណៈ Q8 មាន​អេក្រង់​កោង។ ម៉ូដែល​ទាំងពីរ ត្រូវ​បាន​ផលិត​ដោយ​បច្ចេកវិទ្យា Quantum Dot ដែល​អាច​ឲ្យ​ពួកវា​បង្ហាញ​រូបភាព​មាន​ពណ៌​ដិត​ច្បាស់​ល្អ ទោះបីជា​អ្នកប្រើប្រាស់​ដំឡើង​ពន្លឺ​ខ្លាំង​ដល់​កម្រិត​ណា​ក៏ដោយ។

Samsung បាន​ប្រកាស​ថា ម៉ូដែល​ទាំងពីរ ចាប់ផ្ដើម​ពី​តម្លៃ ៩២៩២ ​ដុល្លារ នៅ​កូរ៉េខាងត្បូង។ ក្រុមហ៊ុន មិន​ទាន់​បញ្ចេញ​នៅ​ទីផ្សារ​នានា​លើ​ពិភពលោក​នោះ​ទេ៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;