លោក Leonardo បង្ហាញ​ចំណុច​​ខ្លាំង​ឥណ្ឌូណេស៊ី

  • 2017-06-07 06:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក Leonardo Vitorino បាន​ប្រាប់​ពី​ចំណុច​ខ្លាំង​របស់​ក្រុម​ឥណ្ឌូណេស៊ី ដែល​កូន​ក្រុម​របស់​លោក​ត្រូវ​មាន​ការ​ត្រៀម​ខ្លួន​ដើម្បី​តទល់​គ្នា ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ នា​ថ្ងៃ​ទី៨ ខែ​មិថុនា វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ស្អែក​នេះ។

បុរស​ជនជាតិ​ប្រេស៊ីល​ខាងលើ បាន​ពន្យល់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​មិថុនា​នេះ​ថា ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ ជា​ក្រុម​ដែល​កំពុង​តែ​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​សំបូរ​ទៅ​ដោយ​កីឡាករ​យុវជន។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​មើល​ឃើញ​ថា ក្រុម​នេះ​មាន​ខ្សែ​បម្រើ​កណ្ដាល ខ្សែ​ការពារ​ស្លាប​ឆ្វេង និង​អ្នកចាំទី វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​ខ្ពស់។

សូម​បញ្ជាក់​ថា ក្រុម​ចំណោម​កីឡាករ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ដែល​បាន​ត្រៀម​សម្រាប់​ជំនួប​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា គឺ​មាន​កីឡាករ​ឈុត​ធំ ឬ កីឡាករ​ដែល​មាន​បទ​ពិសោធន៍​ច្រើន ត្រឹម​តែ ៥នាក់​ប៉ុណ្ណោះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;