ការ​ពិត​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង មុន​ជំនួប កម្ពុជា Vs ​អាហ្វហ្គានីស្ថាន

  • 2017-06-12 02:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​គោព្រៃ​កម្ពុជា នឹង​បើក​ទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ Asian Cup ពូល C វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច ​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៧។

រឿង ៣​យ៉ាង​របស់​ក្រុម​គោព្រៃ​កម្ពុជា

  • កម្ពុជា ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ ក្នុង​ពូល ដោយ​មាន ០ ពិន្ទុ ក្រោយ​ចាញ់​ក្នុង​ការ​ប្រកួត​ទី១ វគ្គ​ជម្រុះ Asian Cup ​ក្រោម​ថ្វី​ជើង​ហ្សកដានី កាលពី​ខែ​មីនា ក្នុង​លទ្ធផល ៧-០។ ​

  • ការ​ប្រកួត​ចុងក្រោយ ក្នុង​ទឹកដី កាលពី​ថ្មីៗ​នេះ កម្ពុជា បាន​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ០-២ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ។

  • កម្ពុជា មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើយ ក្នុង​ការ​ប្រកួត​ចំនួន ៨​លើក​ចុងក្រោយ នៅ​ក្នុង​គ្រប់​កម្មវិធី​ប្រកួត។

រឿង ៣​យ៉ាង​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន

  • ក្រុម​នេះ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ដោយ​មាន​ចំនួន ១​ពិន្ទុ បន្ទាប់ពី​ប្រកួត​ស្មើ​ជា​មួយ​ក្រុម​វៀតណាម ក្នុង​លទ្ធផល ១-១ កាល​ពី​ប្រកួត​ទី​មួយ វគ្គ​ជម្រុះ Asian Cup។

  • ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ ក្រុម​អាហ្វហ្គានីស្ថាន យក​ឈ្នះ ម៉ាល់ឌីវ ក្នុង​លទ្ធផល ២-១ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ។

  • ​អាហ្វហ្គានីស្ថាន មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ក្នុង​ឆ្នាំ​២០១៧ នេះ ដោយ ៣​ប្រកួត​កន្លងទៅ ឈ្នះ ២ និង ស្មើ ១។

ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ទាំងពីរ

  • ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ជួប​អាហ្វហ្គានីស្ថាន ២​លើក តែ​ត្រូវ​បរាជ័យ​ទាំង​ពីរ​លើក ក្នុង​លទ្ធផល ៣-០ និង ០-១ កាលពី​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០១៥។

  • អាហ្វហ្គានីស្ថាន ស៊ុត​បញ្ចូល​ទី​កម្ពុជា ដោយ Mustafa Zazi, Norlla Amiri និង Khaibar Amani ក្នុង​ការ​ជួប​គ្នា​លើក​ទី១ នា​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ជួប​គ្នា​លើកទី២ នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៥ ម្ចាស់ផ្ទះ​កម្ពុជា ចាញ់​ជា​ថ្មី ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Mustafa Zazai ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;