កងទ័ព​អ៊ីរ៉ាក់ ផ្តល់​ជម្រើស​២​ចុងក្រោយ ឱ្យ​ក្រុម IS

  • 2017-06-19 09:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​អ៊ីរ៉ាក់ បាន​ទម្លាក់​ខិត្តបណ្ណ នៅក្រុង​មូស៊ុល ផ្តល់​ដំណឹង​ឱ្យជន​ស៊ីវិល កុំឱ្យ​ចាកចេញ​ពីក្រុង និងបាន​ផ្តល់​ជម្រើស​ឱ្យ​ក្រុម IS ថា តើ​យក «ការ​ចុះចាញ់» ឬ «ស្លាប់»។ ការ​ព្រមាន​នេះ ធ្វើឡើង​ក្រោយ​ពេល កងទ័ព​អ៊ីរ៉ាក់ កាលពី​ម្សិលមិញ បានចាប់​ផ្តើម​វាយលុក​ចូល Old City ដែល​ជា​សង្កាត់​ចុងក្រោយ​របស់​ក្រុម IS ក្នុងក្រុង​មូស៊ុល។

យោងតាម​ខិត្តបណ្ណ​ដែល​អ៊ីរ៉ាក់​បាន​ទម្លាក់​ជាង ៥០ម៉ឺន​សន្លឹក​នោះ បញ្ជាក់​ថា កងទ័ព​អ៊ីរ៉ាក់ ចាប់ផ្តើម​វាយប្រហារ​ចូល​តំបន់​នេះពី​គ្រប់​ទិសដៅ​ទាំងអស់។ អាជ្ញាធរ បាន​ប្រាប់​ជន​ស៊ីវិល​យ៉ាង​ដូច្នេះ​ថា «កងទ័ព​អ៊ីរ៉ាក់ នឹង​បញ្ចប់​ការ​ឈឺចាប់​របស់​អ្នក»៕

ប្រភព៖ France24 ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;