តុលាការ​ឃុំ​ខ្លួន​មន្រ្តី​ទីស្តី​ការគណៈ​រដ្ឋ​មន្រ្តី​និង ACU ក្លែងក្លាយ​ពី​បទ​ឆបោក​យក​លុយ​ប្រជាពលរដ្ឋ

  • 2017-06-19 23:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី សុផាណា ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យដឹង​ថា ជនសង្ស័យ​ដែល​បាន​បន្លំ​ជា​មន្រ្តី​ទីស្តី​គណៈ​រដ្ឋមន្រ្តី និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​នោះ ត្រូវ​បាន​លោក​ លឹម មករន្ទ ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ​២០១៧។

លោក លី សុផាណា បាន​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ មាន​ឈ្មោះ ឈ្មោះ ស មឿន​តារា ហៅ​ឧត្តម ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​៣៧៧ និង​មាត្រា​៣៨០ ក្រម​ព្រហ្មទណ្ឌ។ ជន​នេះ​ត្រូវ​បាន សមត្ថកិច្ច​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជូន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៧ បន្ទាប់ពី​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៧។

ជនសង្ស័យ ស មឿនតារា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​ខ្លួន​នៅ​ខេត្ត​ក្រចេះ បន្ទាប់ពី​ដើរ​ឆបោក​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដើម្បី​យក​លុយ។ ជន​សង្ស័យ​បាន​អះអាង​ថា ខ្លួន​ជា​មន្ត្រី​ទីស្តី​គណៈរដ្ឋមន្ត្រី និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​យក​ប្រាក់​ពី​ជន​រងគ្រោះ​មួយ​ចំនួន ដោយ​សន្យា​ដំឡើង​ឋានៈ និង​រត់​ការ​រឿង​ក្តី​នៅ​តុលាការ​ជាដើម៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;