រដ្ឋមន្រ្តី​ពាណិជ្ជកម្ម ជំរុញ​ឱ្យ​រៀបចំ​តារាង និង​ឃ្លាំមើល​សន្ទស្សន៍​ថ្លៃ​ទំនិញ​ជាប្រចាំ

  • 2017-06-22 10:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ក្រុម​ការងារ​ឱ្យ​រៀបចំ​តារាង​តាមដាន និង​ឃ្លាំមើល​ស្ថានភាព​សន្ទស្សន៍​ថ្លៃ​ទំនិញ ឱ្យបាន​ជា​ប្រចាំ ដើម្បី​សិក្សា​ពីបញ្ហា​ផលិតកម្ម និង​ថ្លៃ ឬ​បញ្ហា​នានា​ផ្សេងទៀត។ គោលបំណង គឺ​ដើម្បី​រៀបចំ​កិច្ច​អន្តរាគមន៍​ជា​លក្ខណៈ​ប្រព័ន្ធ សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា។ លោក​ជំរុញ​ដូច្នេះ ក្នុង​កិច្ចប្រជុំ​១ នាព្រឹក​ថ្ងៃទី២២​មិថុនា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
ក្រសួង​ពាណិជ្ជកម្ម ឱ្យដឹង​ថា ក្រុម​ការងារ​នេះ មាន​ភារកិច្ច​ដូចជា៖

សិក្សា និង​ចងក្រង​ឯកសារ​ទាក់ទង​នឹង​ស្ថានភាព​ផលិតកម្ម ថ្លៃដើម សមត្ថភាព​ផ្គត់ផ្គង់​ការប្រើប្រាស់ និង​សន្ទស្សន៍​ថ្លៃ នៃមុខ​ទំនិញ​អាទិភាព​ដូចជា ស្រូវ-អង្ករ ត្រី សាច់​មាន់ សាច់​ជ្រូក ប្រេង​សាំង​ធម្មតា និង​ម៉ាស៊ូត និង​ដំឡូងមី។

  • តាមដាន ពិនិត្យ ឃ្លាំមើល ស្ថានភាព​ប្រែប្រួល​នៃ​ផលិតកម្ម ស្ថានភាព​ទំនិញ​ចរាចរ​លើ​ទីផ្សារ និង​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់ ដើម្បី​ទ្រទ្រង់​ផលិតកម្ម និងថ្លៃ​ទំនិញ​លើ​ទីផ្សារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;