X9s ស្មាតហ្វូន​ថ្មី​របស់ vivo បំពាក់​កាមេរ៉ា​មុខ​ភ្លោះ តម្លៃ​​មិន​ដល់ ៤០០​ដុល្លារ

  • 2017-07-07 02:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


X9s និង X9s ជា​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ចិន vivo ដែល​ទើប​បញ្ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ។ តម្លៃ​របស់ vivo X9s ប្រមាណ ៣៩៦​ដុល្លារ ចំណែក​ឯ X9s Plus តម្លៃ ៤៤០​ដុល្លារ (តម្លៃ​នៅ​បរទេស)។

X9s បំពាក់​បន្ទះ​ឈីប Snapdragon 652 ដើរ​ដោយ RAM ទំហំ 4GB, ថាមពល​ថ្ម 3 320mAh និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB។ វា​មាន​អេក្រង់ ៥,៥​អ៊ីញ កម្រិត 1080p ប្រភេទ AMOLED ដំណើរការ​ប្រតិបត្តិការ Android 7.1.1។ លក្ខណៈ​ពិសេស​របស់ X9s គឺ​អ្នក​អាច​ថត​រូប Selfie ច្បា​ស់​ល្អ ព្រោះ​វា​មាន​កាមេរ៉ា​មុខ​ភ្លោះ​ទំហំ 20MP + 5MP (Aperture f/2.0)។ ដោយ​ឡែក​ខាង​ក្រោយ​វិញ បំពាក់​កាមេរ៉ា​ទំហំ 16 MP (f/2.0)។

vivo X9s
បើ​និយាយ​វិញ​ពី X9s Plus វា​មាន​លក្ខណៈ​សម្បត្តិ​ដូច​គ្នា​ទៅ​នឹង X9s គ្រាន់​តែ​មាន​អេក្រង់​ធំ​ជាង (៥,៨៥​អ៊ីញ ប្រភេទ Full HD), បន្ទះ​ឈីប​ស៊េរី​ខ្ពស់​ជាង (Snapdragon 653) និង​ថ្ម​ធំ​ជាង (4 015mAh)៕
vivo X9s Plus

ប្រភព៖ Android Crunch ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;