ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ​នេះ

  • 2017-07-09 04:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា ស៊ីមសូរិយា ឲ្យដឹង​កាលពី​ថ្ងៃទី៨​កក្កដា​ថា ការ​សាងសង់​ផ្លូវ​ល្បឿនលឿន​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះ​សីហនុ នឹង​ចាប់ផ្តើម​នៅចុងឆ្នាំ ២០១៧​នេះ ប្រសិន​បើការ​ចរចា​វាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​សាងសង់​​ផ្លូវ​នេះ បាន​បញ្ចប់​តាម​ការ​គ្រោង​ទុក​។

លោក​បញ្ជាក់​ថា ផ្លូវ​ប្រវែង ១៩០គីឡូម៉ែត្រ​នេះ គ្រោង​នឹង​ចំណាយ​ការ​សាងសង់ ១,៩ពាន់​លាន​ដុល្លារ។ នេះជា​ផ្លូវ​ល្បឿនលឿន​ដំបូង​គេ​នៅ​កម្ពុជា ហើយ​មាន​គន្លង​រ​ថយន្ត​អាច​បើកបរ ២ខ្សែ ទាំងទៅ​ទាំង​មក។

ផ្លូវល្បឿនលឿន (រូបតំណាង)
មន្រ្តី​រូបនេះ អះអាង​ថា នៅពេល​ផ្លូវ​នេះ​សាងសង់​ចប់ នឹង​មិនមាន​ចំណុច​ឆ្លងកាត់​ច្រើន​នោះទេ​ហើយ​ម៉ូតូ​តូចៗ​មិនអាច​បើកបរ​​បានឡើយ ពិសេស​នឹងមាន​ការបិទ​របង ដែល​មិនអាច​ឲ្យ​សត្វពាហនៈ ​ឆ្លងកាត់​បាន​នោះទេ។ ផ្លូវនេះ នឹង​សម្រួល​ការ​​ដឹកជញ្ជូន កាត់បន្ថយ​ពេលវេលា​លើ​ការធ្វើដំនើរ និង​កាត់បន្ថយ​តំលៃ​នៃ​ការដឹកជញ្ជូន ព្រមទាំង​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ​ផងដែរ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;