ប៉ាក់គីអៅ​ខ្មែរ ល្បី​ដល់​សារព័ត៌មាន​ហ្វីលីពីន​យក​ទៅ​ចុះផ្សាយ

  • 2017-07-11 02:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ សារព័ត៌មាន Rappler បាន​ចុះផ្សាយ​ពី​បុរស​ខ្មែរ​វ័យ ៣៧ឆ្នាំ​ម្នាក់ ដែល​មាន​មុខមាត់ និង​រូបរាង​ស្រដៀង​នឹង​ស្ដេច​ប្រដាល់​ប្រចាំ​អាស៊ី ម៉ានី ប៉ាក់គីអៅ ដែល​ធ្វើឲ្យ​គេ​ស្ទើរ​តែ​យល់​ច្រឡំ។

ក្រោម​បទ​សម្ភាស​ជាមួយ​ភ្នាក់ងារ Rappler បុរស​ដែល​មាន​ឈ្មោះ​ថា ប៉យ ជុនលី បាន​អះអាង​ថា មិន​ត្រឹមតែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ដែល​យល់​ច្រឡំ​ថា​រូប​លោក​ជា ប៉ាក់គីអៅ សូម្បី​តែ​ជនជាតិ​បរទេស​ក៏​មាន​ការ​យល់​ច្រឡំ​ផង​ដែរ។

លោក ជុនលី បាន​ទម្លាយ​ថា បាន​ដឹង​ថា​មាន​មុខមាត់​រូបរាង​ដូច​អ្នក​ប្រដាល់​ហ្វីលីពីន នៅ​ពេល​ដែល​ខ្លួន​ចូលរួម​កម្មវិធី​មួយ កាលពី​ឆ្នាំ២០០៨ ហើយ​ពេល​នោះ ប៉ាក់គីអៅ ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​ផង​ដែរ។

មិន​ខុស​ពី​ជើងខ្លាំង ប៉ាក់គីអៅ លោក ជុនលី ចូលចិត្ត​កីឡា​ប្រដាល់ ហើយ​លោក​មាន​ប្អូន​ប្រុស និង​បងប្រុស​ជា​អ្នក​ប្រដាល់។ ចំណែក​លោក​គ្មាន​ទេពកោសល្យ​ប្រដាល់​នោះ​ទេ។ សម្រាប់​អាជីព​វិញ លោក​គឺ​ជា ជាង​គំនូរ​ម្នាក់​ដែល​ចូលចិត្ត​គូរ​រូប​ផ្សេងៗ ដូចជា សត្វ ឬ តួអង្គ​គំនូរ​ជីវចល ជា​ដើម៕

លោក ប៉យ ជុនលី
ម៉ានី ប៉ាក់គីអៅ

ប្រភព៖ rappler ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;