Microsoft សម្រេច​បញ្ចប់​ជីវិត Windows Phone ជា​ផ្លូវការ​ហើយ!

  • 2017-07-12 03:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រតិបត្តិការ Windows ដែល​មាន​នៅ​លើ​ស្មាតហ្វូន Nokia នឹង​លែង​ទទួល​បាន​ការ Support ពី​ក្រុមហ៊ុន Microsoft ទៀត​ហើយ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ យ៉ាង​ណា​មិញ នេះ​មិន​បាន​ន័យ​ថា ស្មាតហ្វូន​របស់​អ្នក នឹង​លែង​ប្រើ​បាន​នោះ​ទេ គ្រាន់​តែ​វា​ឈប់​ទទួល​បាន​កំណែ​ទម្រង់ Update ថ្មី និង​ដំណោះ​ស្រាយ​​បច្ចេកទេស​ពី​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។

Microsoft មិន​បាន​បញ្ជាក់​ពី​គម្រោង​របស់​ខ្លួន​ជា​ថ្មី​ទេ សម្រាប់​ស្មាតហ្វូន​នា​ថ្ងៃ​អនាគត។ ប៉ុន្តែ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា Microsoft អាច​នឹង​ព្យាយាម​ដាក់​ឲ្យ​ប្រើ​ប្រតិបត្តិការ Windows ម្ដង​ទៀត នៅ​លើ​ពពួក Surface Phone៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;