ក្រសួង​ពាណិជ្ជកម្ម ដាក់​ចេញ​វិធានការ​លើក​ស្ទួយ​តម្លៃ​ពោតក្រហម

  • 2017-07-18 08:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ម្សិលមិញ បាន​បើក​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​កសិផល​ពោត។ ក្នុង​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ក្រសួង​បាន​ដាក់​ចេញ​វិធានការ​រយៈពេល​ខ្លី ដើម្បី​លើក​ស្ទួយ​តម្លៃ​ពោត។ ក្នុង​នោះ មាន​ដូចជា៖

១. ភ្នាក់ងារ​គយ និង​កាំកុងត្រូល នឹង​បញ្ឈប់​ការ​យក​កម្រៃ​លើ​ការ​នាំចេញ​កសិផល​ពោត ចាប់​ពី​ពេល​នេះ​ត​ទៅ។

២. ក្រសួង​ពាណិជ្ជកម្ម នឹង​ចងក្រង​របាយការណ៍ ដើម្បី​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​កាត់​បន្ថយ​ចំណាយ​ក្រៅ​ផ្លូវការ​ឲ្យ​បាន ១០០%។

៣. ធនាគារ​អភិវឌ្ឍន៍​ជនបទ (ADB) មាន​គោលការណ៍​ប្រើប្រាស់​ឥណទាន​ចំនួន ២៧​លាន​ដុល្លារ សម្រាប់​ផ្ដល់​ជូន​វិស័យ​ឯកជន ក្នុង​ការ​ទិញ​កសិផល​ពោត​ពី​កសិករ។

៤. ក្រុមហ៊ុន​ចំណី​សត្វ CP នឹង​ប្រមូល​ទិញ​កសិផល​ពោត​ទៅ​តាម​ស្តង់ដា​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន។

៥. ក្រសួង​សេដ្ឋកិច្ច នឹង​សិក្សា​បន្ថែម​ទៀត​លើ​លទ្ធភាព​បន្ធូរបន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ សម្រាប់​ប្រភេទ​កសិផល។

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;