សម្ដេច ហ៊ុន សែន ឲ្យ​ក្រសួង​ពាក់ព័ន្ធ គាំពារ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ

  • 2017-07-24 04:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សុខាភិបាល​ចាប់​ផ្តើម​មុន​គេ គាំពារ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ ពី​ព្រោះ​ពួក​គាត់​ពិត​ជា​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ហើយ​ពួក​អាច​ជួប​បញ្ហា​ប្រឈម​ជាច្រើន​អំឡុង​ពេល​ពពោះ​រហូត​ដល់​សម្រាល​កូន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ “ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥” នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​កក្កដា​នេះ។

សម្ដេច​នាយក​រដ្ឋមន្រ្តី​បាន​បន្ថែម​ទៀត​ថា ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​នានា​ត្រូវ​ចាប់ផ្តើម​ធ្វើ​ពី​រឿង​នេះ​មុនគេ ថា​ត្រូវ​ផ្តល់​អោយ​ស្រី​មាន​ផ្ទៃ​ពោះ​មួយ​ខែ​ប៉ុន្មាន? តែ​ទោះ​ជា​យ៉ាងណា ការ​ដោះស្រាយ​បញ្ហា​នេះ តម្រូវ​អោយ​មាន​លក្ខខ័ណ្ឌ​ច្បាស់លាស់​មួយ​ចំនួន។ ជាមួយគ្នា​នោះ បញ្ហា​ជន​ពិការ ក៏​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​បន្ត​បន្ទាប់​ផង​ដែរ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;