គណនី​ធនាគារ​លោកស្រី យីង ឡាក់ ត្រូវ​បាន​បង្កក​ហើយ

  • 2017-07-25 01:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​យុត្តិធម៌​ថៃ បាន​បង្កក​គណនី​ធនាគារ​មួយ​ចំនួន​របស់​អតីត​នាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ខណៈ​ដែល​សាលក្រម​លើ​សំណុំ​រឿង​លោកស្រី យីងឡាក់ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២៥ ខែ​សីហា ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​យុត្តិធម៌​ថៃ និង​ក្រុម​មេធាវី​លោកស្រី យីងឡាក់ កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ម្សិលមិញ។

ការ​បិទ​គណនី​ធនាគារ​មួយ​ចំនួន​របស់​លោកស្រី យីងឡាក់ គឺ​ក្រោយ​ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​បញ្ជូន​ព័ត៌មាន​ស្ដី​ពី​គណនី​ធនាគារ​ទាំង១២ របស់​លោកស្រី យីងឡាក់ ឲ្យ​ទៅ​ក្រសួង​យុត្តិធម៌​ថៃ កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ម្សិលមិញ។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​ក៏​បាន​សម្រេច​ឲ្យ​លោកស្រី យីងឡាក់ បង់​ប្រាក់​ពិន័យ ១​ពាន់​លាន​ដុល្លារ​ផង​ដែរ ជុំវិញ​បញ្ហា​ទិញ​ស្រូវ​ស្ដុក​ទុក ដែល​នាំ​ឲ្យ​ខាត​បង់​ថវិកា​រដ្ឋ​ថៃ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;