Duterte៖ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន នឹង​នៅ​តែ​បន្ដទៅ​ទៀត

  • 2017-07-25 02:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte កាលពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ម្សិលមិញ បាន​បញ្ជាក់​ថា ទោះ​បី​ជា​ចំណាយ​ពេលវេលា​យូរ​ប៉ុណ្ណា​ក៏​ដោយ សង្រ្គាម​ប្រឆាំង​នឹង​គ្រឿង​ញៀន​ខុស​ច្បាប់ នឹង​នៅ​តែ​បន្ដ​ទៅ​ទៀត ព្រោះ​គ្រឿងញៀន គឺ​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​បញ្ហា​អាក្រក់​ក្នុង​សង្គម។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត បុរស​រដ្ឋ​ហ្វីលីពីន​រូប​នេះ បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​តែ​បន្ដ​ទៀត ទោះបីជា​មាន​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ និង​ពី​ក្នុង​ប្រទេស​ក៏​ដោយ។ លោក​បន្ថែម​ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នឹង​បញ្ឈប់ នៅ​ពេល​ដែល​អ្នក​ជួញដូរ​គ្រឿងញៀន​យល់​ថា ពួកគេ​ត្រូវតែ​បញ្ឈប់​ការ​ជួញដូរ ព្រោះ​លទ្ធផល​នៃ​ការ​ជួញដូរ​គ្រឿងញៀន នឹង​នាំ​ពួកគេ​ទៅ​ជាប់​គុក និង​នរក​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា តាម​ការ​អះអាង​របស់​ប៉ូលិស​ហ្វីលីពីន សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​របស់​បុរស​ខ្លាំង​ហ្វីលីពីន ដែល​ធ្វើ​ឡើង​ក្រោយ​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី កាលពី​ថ្ងៃ​ទី៣០ មិថុនា ២០១៦ បាន​សម្លាប់​មនុស្ស​ប្រមាណ ៣ ២០០​នាក់។ ចំណែក​តាម​ការ​អះអាង​របស់​ក្រុម​សង្គម​ស៊ីវិល​វិញ បញ្ជាក់​ថា សង្រ្គាម​គ្រឿងញៀន​នេះ បាន​សម្លាប់​មនុស្ស​ប្រមាណ ៨ ០០០​នាក់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;