គណបក្ស​សង្គ្រោះ​ជាតិ ​សម្រេច​ដក​រូប​លោក ​សម រង្ស៊ី-កឹម សុខា ចេញ​ពី​ស្លាក​គណបក្ស

  • 2017-07-25 12:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ផ្លាស់​ប្តូរ​រូប​សញ្ញា​គណបក្ស​របស់​ខ្លួន​ហើយ ​គឺ​ដក​រូប​លោក ​សម រង្ស៊ី និង​លោកកឹម សុខា ប្រធាន​គណបក្ស​ ចេញ។ ​ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​ប្រធាន ​អនុ​ប្រធាន​ក្រុម​ការងារ ​ប្រធាន អនុ​ប្រធាន​ប្រតិបត្តិ ​ទាំង​២៥​រាជធានី ​ខេត្ត កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧ ​ក្នុង​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ចាក់​អង្រែ ខណ្ឌ​មានជ័យ។

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ទោះ​ជា​មាន​ការ​ដក​រូប​លោក កឹម សុខា និង​លោក សម រង្ស៊ី ចេញ ក៏​គណបក្ស​​នៅ​រក្សា​ទុក​រូប​ព្រះអាទិត្យ​ដដែល ហើយ​ក៏​មាន​ការ​បន្ថែម​នូ​ពាក្យ​ស្លោក​ថា "រួម​គ្នា​សង្គ្រោះ​ជាតិ​យើង"។ លោក​បញ្ជាក់​ទៀត​ថា ការ​ផ្លាស់ប្ដូរ​ស្លាក​គណបក្ស​នេះ នឹង​ជម្រុញ​ឲ្យ​ហើយ​ត្រឹម​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៧​ខាង​មុខ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;