ផេក​ក្លឹប​បឹងកេត បាន​ទទួល​ស្គាល់​ជាផ្លូវការ​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក

  • 2017-07-26 01:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទំព័រ​ហ្វេសប៊ុក​របស់​​ក្លឹប​បឹងកេត បាន​ក្លាយជា​ទំព័រ​ហ្វេសប៊ុក​មុនគេបង្អស់ នៃក្លឹប​លីគកម្ពុជា ដែល​ត្រូវបាន​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ទទួលស្គាល់​ជាផ្លូវការ (Verify) ហើយ។

លោក បែ មករា អ្នក​ចាត់ការ​ក្លឹប​បឹងកេត បាន​បង្ហាញ​អារម្មណ៍​រីករាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅព្រឹក​ថ្ងៃ​ទី​២៦កក្កដា​នេះ​យ៉ាង​ដូច្នេះ​ថា «ដំណឹងល្អ​សំរាប់​យើង​ក្នុង​ព្រឹកនេះ ផេក​របស់​ក្លឹប​ត្រូវបាន​ទទួលស្គាល់​ជាផ្លូវការ​ហើយ Boeung Ket Football Club»។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ ទំព័រ និង​គណនី​ហ្វេសប៊ុក របស់​កីឡាករ​កម្ពុជា​ល្បីៗ មួយចំនួន ក៏​ត្រូវបាន​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;