Neymar សន្យា​ថា នឹង​នាំ​ពាន​ជាច្រើន​ឲ្យ PSG

  • 2017-08-06 07:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Neymar សន្យា​ថា នឹង​ឈ្នះ​ពានរង្វាន់​ជាច្រើន បន្ទាប់ពី​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពីអ្នក​គាំទ្រ​ក្លឹប Paris St-Germain កាលពី​ថ្ងៃទី៥​សីហា​ម្សិលមិញ។

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​វ័យ ២៥ឆ្នាំ​រូបនេះ បានផ្ទេរ​មកពី​ក្លឹប Barcelona ក្នុង​តម្លៃ ២២២លាន​អឺរ៉ូ ទៅកាន់​ក្លឹប​បារាំង PSG ហើយ Neymar នឹង​ទទួល​ប្រាក់​ចំណូល ៤៥លាន​អឺរ៉ូ ក្នុង១​ឆ្នាំ។

Neymar បាន​និយាយ​ក្នុង​ពេល​បង្ហាញ​ខ្លួន​នៅ​កីឡដ្ឋាន Parc des Princes ថា រូបគេ​រីករាយ​នឹង​នៅទីនេះ សម្រាប់​ការ​ប្រកួតប្រជែង​ថ្មី។

Neymar បន្ថែម​ថា «ខ្ញុំចង់​ឈ្នះ​ពានរង្វាន់​ជាច្រើន​ជាមួយ​អ្នក (PSG) ហើយខ្ញុំ​ត្រូវការ​ការគាំទ្រ​របស់អ្នក​ដើម្បី​ឈ្នះ​ពាន​ទាំងនេះ»៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;