Mourinho បកស្រាយ​រឿង​លះបង់​មេដាយ Super Cup ឲ្យ​ទៅ​អ្នកគាំទ្រ​យប់​មិញ

  • 2017-08-09 06:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jose Mourinho អ្នក​ចាត់ការ​ទូទៅ​ក្រុម Manchester United បាន​លះបង់​មេដាយ​ដែល​ខ្លួន​ទទួល​បាន ក្រោយ​កូន​ក្រុម​ប្រកួត​ចាញ់ Real Madrid ក្នុង​លទ្ធផល ២-១ នៃ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ UEFA Super Cup កាល​ពី​យប់មិញ។

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​ជូន​មេដាយ​របស់​ខ្លួន​ដល់​អ្នកគាំទ្រ​វ័យក្មេង​ម្នាក់​​ដែល​បាន​ចូលរួម​ទស្សនា​ការ​ប្រកួត​នៅ​ប្រទេស​ម៉ាសេដូនី។ លោក​អះអាង​ពី​មូលហេតុ​ថា មេដាយ​នេះ​គឺ​មាន​ន័យ​ធំធេង​សម្រាប់​អ្នកគាំទ្រ ជាង​រូប​លោក​ផ្ទាល់ ទោះបីជា​ក្រុម​របស់​លោក​ជា​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​ក៏ដោយ​។

«ពេល​ខ្លះ ទោះ​បី​ខ្ញុំ​ឈ្នះ ក៏​ខ្ញុំ​មិន​ទុក​មេដាយ​ដែរ ទម្រាំ​ចាញ់​ទៀត​នោះ... បើ​នៅ​នឹង​ខ្ញុំ ក៏​ខ្ញុំ​ទុកចោល​ដែរ ប៉ុន្តែ​សម្រាប់​ក្មេង​ម្នាក់​នោះ វា​ជា​រឿង​ដែល​គេ​មិន​អាច​បំភ្លេច​បាន»។ នេះ​ជា​ការ​បញ្ជាក់​របស់ Mourinho​ ។

អតីត​អ្នក​ចាត់​ការ​ទូទៅ​ក្រុម Chelsea ខាង​លើ ធ្លាប់​គប់​មេដាយ​បាន​ពី​ការ​ឈ្នះ​ជើងឯក Premier League កាលពី​ឆ្នាំ២០០៦ ទៅ​ឲ្យ​អ្នកគាំទ្រ​ខ្លួន និង​ធ្លាប់​ជូន​មេដាយ​បាន​ពី​​ការ​ឈ្នះ​ពានរង្វាន់ Community Shield ដល់​ទស្សនិកជន កាលពី​ឆ្នាំ២០១៥ ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;