Everton បំបែក​កំណត់ត្រា ទិញ​ខ្សែ​បម្រើ​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប

  • 2017-08-17 07:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ស្ករ​គ្រាប់ Everton បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន ​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​មក​ពី​ក្រុម Swansea គឺ​កីឡាករ Gylfi Sigurdsson ​ក្នុង​តម្លៃ ៤៥​លាន​ផោន (ជិត ៦០​លាន​ដុល្លារ​អាមេរិក) បន្ទាប់ពី​ធ្វើការ​ពិនិត្យ​សុខភាព​ដោយ​ជោគជ័យ​កាលពី​ម្សិលមិញ។

កីឡាករ​សញ្ជាតិ​អៀរឡង់​រូប​នេះ បាន​ចុះ​កុងត្រា​រយៈ​ពេល ៥​ឆ្នាំ ដែល​គេ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​ចំនួន​ ១០ម៉ឺន​ផោន។ ខ្សែ​បម្រើ​វ័យ ២៧​ឆ្នាំ​រូបនេះ បាន​ស៊ុត​បញ្ចូលទី​ឲ្យ Swansea ចំនួន ៩​គ្រាប់ និង Assist ចំនួន ១៣​លើក កាលពី​រដូវ​កាល​កន្លង​ទៅ ព្រមទាំង​ត្រូវ​បាន​ជ្រើសរើស​ជា​កីឡាករ​ល្អ​ចំនួន ២​រដូវ​កាល​ជាប់ៗ​គ្នា របស់ Swansea ផងដែរ​​។

ការ​ទៅ​ដល់​របស់ Sigurdsson មាន​ន័យ​ថា Everton បាន​ចំណាយ​អស់ ១៤៤លាន​ផោន​ហើយ​នា​ដើម​រដូវ​កាល ២០១៧-១៨ នេះ ស្រប​ពេល​ដែល​លោក Ronald Koeman គ្រូ​បង្វឹក Everton បាន​កំណត់​គោលដៅ​ក្នុង​ការ​ប្រជែង​យក​កៅអី​មួយ សម្រាប់​ពាន​រង្វាន់ UEFA Champions League នៅ​ឆ្នាំ​ក្រោយ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;