យប់​នេះ UCL ចាប់​ពូល ខណៈ​ក្រុម​មក​ពី​អង់គ្លេស​មាន​ច្រើន​ជាង​គេ

  • 2017-08-24 06:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​មក​ពី​លីគ​កំពូល​នៅ​ទ្វីប​អឺរ៉ុប ចំនួន ៣២​ក្រុម នឹង​ដឹង​ពី​ពូល​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League បន្ទាប់ពី​ការ​ចាប់ឆ្នោត​ចែក​ពូល​នៅ​ទីក្រុង Monaco ប្រទេស​បារាំង ដែល​ធ្វើឡើង​នា​វេលា​ម៉ោង ១២ អាធ្រាត្រ (ម៉ោង​នៅ​កម្ពុជា) ឈាន​ចូល​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៧។

ក្នុង​នោះ ​ក្រុម​មកពី​អង់គ្លេស មាន​ចំនួន ៦​ក្រុម, អេស្ប៉ាញ ៤​ក្រុម, អាល្លឺម៉ង់ ៤​ក្រុម, អ៊ីតាលី ៣​ក្រុម, បារាំង ២​ក្រុម និង​ក្រៅ​ពី​នោះ មក​ពី​លីគ​កំពូលៗ​ក្នុង​ទ្វីប​អឺរ៉ុប​ផ្សេងៗ​ទៀត។

លក្ខខណ្ឌ​នៃ​ការ​ចាប់​ពូល​នេះ គឺ​ក្រុម​មក​ពី​លីគ​តែ​មួយ មិន​អាច​ជួប​គ្នា​ក្នុង​ពូល​បាន​ទេ។ បន្ទាប់ពី​កម្មវិធី​នេះ ក៏​មាន​ការ​ផ្ដល់​ពាន​រង្វាន់​ជូន​ដល់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ (UEFA Player of the Year) ផង​ដែរ។

ការ​ចាប់​ពូល ចែក​ជា បាឡុង​ចំនួន ៤

  • បាឡុងទី១៖ Real Madrid, Bayern Munich, Juventus, Benfica, Chelsea, Shakhtar Donetsk, Monaco, Spartak Moscow

  • បាឡុងទី២៖ Barcelona, Atletico, Paris Saint-Germain, Borussia Dortmund, Sevilla, Man City, FC Porto, Man United

  • បាឡុងទី៣៖ Napoli, Tottenham, FC Basel, Olympiakos, Anderlecht, Liverpool, Roma, Besiktas

  • បាឡុងទី៤៖ Celtic, CSKA Moscow, Sporting CP, APOEL Nicosia, Feyenoord, NK Maribor, FK Qarabag, RB Leipzig

ប្រភព៖ UEFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;