ចិន​គ្រោង​ដាក់​មុខវិជ្ជា​សរសេរ​កូដ និង​បច្ចេកវិទ្យា AI ឲ្យ​រៀន​ចាប់​ពី​ថ្នាក់បឋម

  • 2017-08-30 06:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​រៀន​សរសេរ​កូដ និង​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង AI (Artificial Intelligence) នឹង​ត្រូវ​ដាក់​ឲ្យ​សិក្សា​នៅ​ថ្នាក់​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ក្នុង​ប្រទេស​ចិន នា​ពេល​អនាគត។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​របស់​ប្រទេស​ចិន។

AI ត្រូវ​គេ​ចាត់​ទុក​ថា ជា​បច្ចេកវិទ្យា​ដែល​នឹង​អាច​រីក​ចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ទៅ​មុខ ហើយ​វា​នឹង​ផ្លាស់ប្ដូរ​បែបបទ​នៃ​សង្គម​ទាំង​មូល​​ថែម​ទៀត​ផង។ ដោយ​យល់​ឃើញ​ដូច្នេះ ចិន​បាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ពង្រឹង​វិស័យ​បច្ចេកវិទ្យា AI ដោយ​ផ្ដើម​ចេញ​ពី​ការ​អប់រំ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ឡើង​ទៅ។

ក្រៅ​ពី​បឋម​សិក្សា និង​អនុវិទ្យាល័យ រដ្ឋាភិបាល​ចិន​ក៏​នឹង​បង្ហាញ​ពី​ការ​គាំទ្រ​ឲ្យ​ស្ថាប័ន​អប់រំ​ចាប់​ពី​ថ្នាក់​វិទ្យាល័យ ឧត្ដម​សិក្សា ក្រោយ​ឧត្ដម​សិក្សា ក៏​ដូចជា​កន្លែង​បណ្ដុះ​បណ្ដាល​ជំនាញ​នានា បន្ថែម​នូវ​មុខវិជ្ជា​ដែល​ពាក់ព័ន្ធ​នឹង AI ផង​ដែរ ដើម្បី​ជា​ការ​រួម​ចំណែក​បំពេញ​តម្រូវការ​សង្គម​ទៅ​ថ្ងៃ​អនាគត៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;