កែវ សុខ​ផេង សង្ឃឹម​ខ្ពស់​ថា កម្ពុជា​នឹង​យក​ឈ្នះ​វៀតណាម​ ថ្ងៃ​ស្អែក

  • 2017-09-04 06:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កីឡាករ កែវ សុខផេង ក្នុង​ការ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​វៀតណាម ក្នុង​ការ​ប្រកួត​វគ្គជម្រុះ AFC Asian Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជ​ធានី​ភ្នំពេញ វេលា​ម៉ោង ៦:៣០ នាទី​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៧។​

​កីឡាករ​ឆ្នើម​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ដដែល បាន​បញ្ជាក់​ថា ​ការ​ប្រកួត​ទី៣ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ​ថ្ងៃ​ស្អែក​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ព្រោះ​វៀតណាម​ជា​ក្រុម​ខ្លាំង​មួយ។ ទោះ​ជា​យ៉ាងណា កែវ សុខ​ផេង រំពឹង​ថា ក្រុម​គោព្រៃ​នឹង​អាច​ឆក់​យក ៣​ពិន្ទុ​បាន​ពី​វៀតណាម។

«ការ​លេង​ជាមួយ​ក្រុម​វៀតណាម​ជា​រឿង​ដ៏​ល្អ ព្រោះ​វៀតណាម​ជា​ក្រុម​ខ្លាំង​មួយ ដើម្បី​បង្វឹក​កីឡាករ​របស់​យើង។ ចំណុច​ពិសេស​គឺ​ពួក​យើង​ជា​ម្ចាស់ផ្ទះ ដើម្បី​ត្រៀម​លេង​នៅ​ថ្ងៃ​ស្អែក។ ខ្ញុំ​សង្ឃឹម ៧០​ភាគរយ​សម្រាប់​កីឡាករ​ទាំងអស់ ព្រោះ​ពួក​យើង​បាន​ប្រមូល​ផ្ដុំ (ហ្វឹកហាត់) ជិត​មួយ​ខែ​ហើយ»។ កែវ សុខ​ផេង បាន​ប្រាប់​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា​​នេះ។

សូម​បញ្ជាក់​ថា ឆ្លង​កាត់ ២​ប្រកួត​កន្លង​ទៅ កម្ពុជា មាន ៣​ពិន្ទុ ឈរ​នៅ​លេខ២ ក្នុង​ពូល C ។ ចំណែក វៀតណាម ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ ​ដោយ​ទើប​តែ​មាន ២​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;