ពូទីន ព្រមាន​បណ្ដេញ​មន្រ្តី​ទូត​អាមេរិក​បន្ថែម​ទៀត

  • 2017-09-05 09:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន បាន​ព្រមាន​បណ្ដេញ​មន្រ្តី​ទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បន្ថែម​ទៀត ដោយ​មក​នៅ​ត្រឹម​ចំនួន ១៥៥​នាក់​ប៉ុណ្ណោះ ក្រោយ​អាមេរិក​បាន​សម្រេច​បិទ​កុងស៊ុល​រុស្ស៊ី​ចំនួន​៣ នៅ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ និង​នៅ​ក្រុង​ញូយ៉ក កាលពី​ពេល​ថ្មីៗ​នេះ។ ការ​ព្រមាន​របស់​ប្រធានាធិបតី​រុស្ស៊ី​ដូច្នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត ក្រោយ​កិច្ចប្រជុំ​ក្រុម​ប្រទេស BRICS ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន នា​ថ្ងៃ​ទី០៥ កញ្ញា ២០១៧​នេះ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត លោក ពូទីន បាន​បញ្ជាក់​ថា "យើង​មាន​សិទ្ធិ​សម្រេច​ថា មន្រ្តី​ទូត​អាមេរិក​ចំនួន​ប៉ុន្មាន​នាក់ អាច​បន្ដ​នៅ​ក្រុង​មូស្គូ។ ប៉ុន្ដែ​យើង​មិន​ទាន់​សម្រេច​វា នៅ​ពេល​នេះ​នៅ​ឡើយ​ទេ"។

សូម​បញ្ជាក់​ថា មុន​ប្រធានាធិបតី​រុស្ស៊ី​ព្រមាន​កាត់​បន្ថយ​មន្រ្តី​អាមេរិក​លើក​នេះ រុស្ស៊ី​ក៏​បាន​បញ្ជាក់​ឲ្យ​អាមេរិក​កាត់​បន្ថយ​ចំនួន​មន្រ្តី​ទូត​របស់​ខ្លួន​ចំនួន ៧៥៥​នាក់ ដោយ​មក​នៅ​ត្រឹម​តែ ៤៥៥​នាក់​ប៉ុណ្ណោះ នៅ​ត្រឹម​ថ្ងៃ​ទី០១ ខែ​កញ្ញា ២០១៧៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;