U18 កម្ពុជា នឹង​មក​ដល់​កម្ពុជា​រសៀល​នេះ ក្រោយ​យក​ឈ្នះ​ឡាវ

  • 2017-09-13 04:12:03
  • ចំនួនមតិ

ចន្លោះមិនឃើញ

បន្ទាប់ពី​បញ្ចប់​ភារកិច្ច​នៅ​ក្នុង​ព្រឹត្តិការណ៍ 2017 AFF U18 Youth Championship នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៨​ឆ្នាំ​កម្ពុជា នឹង​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង ២:៤៥ នាទី​រសៀល ​ថ្ងៃ​ទី​ពុធ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ។

​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៨​ឆ្នាំ​កម្ពុជា រក​បាន ៤​ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥ ​ក្នុង​ចំណោម ៦​ក្រុម។ ​ក្នុង ៥​ប្រកួត​កន្លង​ទៅ កម្ពុជា ឈ្នះ​១ ស្មើ១ និង​ចាញ់​៣។ ប្រកួត​ទី​មួយ ចាញ់​សិង្ហបុរី ៥-៣, ប្រកួត​ទី​ពីរ​ស្មើ​ទីម័រ​ខាងកើត ១-១, ប្រកួត​ទី​បី​ចាញ់​ថៃ ១-០, ប្រកួត​ទី​បួន​ចាញ់ ម៉ាឡេស៊ី ២-០, និង​ប្រកួត​ចុងក្រោយ យក​ឈ្នះ​ឡាវ ៤-១ ៕


ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.