ដូណាល់ ត្រាំ ជួប​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

  • 2017-09-13 07:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak នៅ​សេតវិមាន កាលពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ម្សិលមិញ។ ក្នុង​នោះ ប្រមុខ​មេដឹកនាំ​ទាំង​ពីរ​បាន​ជជែក​គ្នា​ពី​ពាណិជ្ជកម្ម និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម នៅ​ជ្រុល​និយម IS។

មុន​ជំនួប​នោះ ដូណាល់ ត្រាំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក និង​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី នឹង​ជជែក​គ្នា​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ចន្លោះ​ពី ១០ ទៅ ២០​ពាន់​លាន​ដុល្លារ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ គឺ​ផ្ដោត​លើ​ការ​ទិញ​យន្តហោះ​របស់​ក្រុមហ៊ុន Boeing គ្រឿង​ម៉ាស៊ីន​របស់​ក្រុមហ៊ុន General Electric និង​ផលិតផល​មួយ​ចំនួន​ទៀត។

ដូណាល់ ត្រាំ ក៏​បាន​លើក​ឡើង​ពី​ការ​ខិតខំ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ផង​ដែរ ដែល​បាន​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​សកម្ម​នឹង​ក្រុម​ជ្រុល​និយម IS នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​សហរដ្ឋអាមេរិក៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;