សិស្ស និងគ្រូ​យ៉ាង​តិច ២៥នាក់ បាន​ឆេះ​ស្លាប់​ក្នុង​សាលារៀន​មួយ​កន្លែង​នៅម៉ាឡេស៊ី

  • 2017-09-14 02:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាងហោចណាស់ សិស្ស និង​គ្រូ ២៥នាក់ បាន​ស្លាប់ ក្នុង​ហេតុការណ៍​ឆេះ​​សាលា​រៀន​សាសនា​មួយ​កន្លែងក្នុង​តំបន់ Jalan Datuk Kerama នា​រដ្ឋធានី​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នាម៉ោង ៥:៤០នាទី ព្រឹក​ព្រលឹម ​ថ្ងៃ​ទី១៤ ខែ​កញ្ញា​នេះ។

ប្រធាន​នាយកដ្ឋាន​អគ្គិភ័យ លោក Khirudin Drahman បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា សិស្ស ២៣នាក់​បាន​ស្លាប់ រួម​ជាមួយ​គ្រូ​បង្រៀន​២នាក់។ ចំពោះ​មូលហេតុនៃ​អគ្គិភ័យ​នេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ។

គួរ​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធរ​ម៉ាឡេស៊ី បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​តាម​សាលា​ឯកជន ដោយសារ​មាន​ករណី​ភ្លើង​ឆេះ​ដែល​ទៅ​ជាង ២០០ដង​មកហើយ ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក៕

ប្រភព៖ RT ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;