ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ​របស់ Apple មិន​អាច​​ចេញលក់​ទាន់នៅឆ្នាំ២០១៧​ឡើយ

  • 2017-09-14 02:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ម្សិលមិញ Apple បាន​បញ្ចេញ​នូវ​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ​ថ្មី​ (Wireless Charging) ដែល​មាន​ឈ្មោះ​ថា AirPower។

AirPower អាច​ប្រើ​បាន​ជាមួយ iPhone 8, iPhone 8 Plus, iPhone X, Apple Watch និង​ប្រអប់​កាស AirPods។ ទោះ​ជា​យ៉ាង​នេះ​ក្ដី AirPower នៅ​មិន​ទាន់​ដាក់​លក់​នៅ​ឡើយ​ទេ ទាន់​តែ​រង់ចាំ​ដល់​​ដើម​ឆ្នាំ​២០១៨​ឯណោះ។ មូលហេតុ​ដែល​វា​ចេញ​​យូរ​ដូច្នេះ ត្រូវ​គេ​សន្និដ្ឋាន​ថា អាច​មក​ពី Apple កំពុង​សិក្សា​បន្ថែម​ទៀត​លើ​បច្ចេកវិទ្យា​ថ្មី​នេះ​របស់​ខ្លួន មុន​សម្រេច​ចេញ​ជា​ផលិតផល​ផ្លូវការ។ ចំណែក​ឯ តម្លៃ​វិញ​ក៏​មិន​ទាន់​បញ្ជាក់​ដែរ៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;