គណៈកម្មាធិការ​សិទ្ធិ​មនុស្ស UN បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​បទ​បញ្ជា​ថ្មី​របស់ ដូណាល់ ត្រាំ

  • 2017-09-14 08:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Zeid Ra'ad Al Hussein ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​បទបញ្ជា​ថ្មី​របស់​រដ្ឋបាល ដូណាល់ ត្រាំ ដែល​បាន​លុប​ចោល​គោល​នយោបាយ​អន្តោប្រវេសន៍ សម្រាប់​ពន្យារ​សម្រាប់​ជន​អន្តោប្រវេសន៍ (DACA) ដែល​ចូល​ទៅ​ក្នុង​ទឹកដី​អាមេរិក ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ។ ការ​ព្រួយបារម្ភ​នេះ បាន​ធ្វើ​ឡើង​តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​សម័យ​ប្រជុំ​លើកទី៣៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។

ការ​ព្រួយបារម្ភ​របស់​ប្រមុខ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ គឺ​ដោយសារ​ការ​លុបចោល​គោលនយោបាយ (DACA) នេះ នឹង​ប៉ះពាល់​ដល់​យុវជន​ប្រមាណ ៨០​ម៉ឺន​នាក់ ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​អាមេរិក ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ។ ក្រោយ​ការ​លុប​នេះ យុវជន​ទាំង ៨០​ម៉ឺន​នាក់ ដែល​រស់នៅ និង​ធ្វើការ​នៅ​អាមេរិក ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​នោះ នឹង​ត្រូវ​ប្រឈម​នៅ​ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

ជាង​នេះ​ទៅ​ទៀត ប្រមុខ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នេះ ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ចាប់​ខ្លួន និង​ការ​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​មក​ប្រទេស​កំណើត​វិញ ដែល​រយៈពេល ៥​ខែ​ដើម​ឆ្នាំ ២០១៧​នេះ មាន​ការ​កើន​ឡើង​រហូត​ដល់ ១៥៥% បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;