ខ្លា​ឃ្មុំ​ផេនដា វ័យ​ចំណាស់​ជាង​គេ​លើ​ពិភពលោក បាន​ងាប់​ហើយ!

  • 2017-09-15 02:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Basi ជា​ខ្លា​ឃ្មុំ​ផេនដា​ញី ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភពលោក បាន​បាត់បង់​ជីវិត​ហើយ នៅ​ក្នុង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ម្សិលមិញ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អ្នក​ថែរក្សា​សួនសត្វ​ក្នុង​ទីក្រុង Fuzhou ប្រទេស​ចិន។

ខ្លា​ឃ្មុំ Basi បាន​ងាប់​នៅ​អាយុ​៣៧​ឆ្នាំ បន្ទាប់​ពី​វា​ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​យក​មក​ចិញ្ចឹម​តាំង​ពី​អាយុ​ប្រហែល ៤ ឬ​៥​ឆ្នាំ​មក​ម៉្លេះ។ ខ្លា​ឃ្មុំ​ផេនដា ត្រូវ​គេ​ចាត់​ទុក​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​ប្រទេស​ចិន ហើយ​ជា​សត្វ​ដែល​ទទួល​​បាន​ការ​អភិរក្ស​យ៉ាង​យក​ចិត្ត​ទុក​បំផុត។ យ៉ាង​ណា​មិញ ពួក​វា​មិន​ស្ថិត​នៅ​ក្នុង​ពពួក​សត្វ​ទទួល​រង​ការ​គំរាមកំហែង​ទៀត​ឡើយ ព្រោះ​តែ​ប្រសិទ្ធភាព​នៃ​កិច្ច​អភិរក្ស​ជា​ច្រើន​ទសវត្ស​មក​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;