រថភ្លើង​លឿន​ដាច់​គេ​លើ​លោក បើ​ជិះ​ពី​ភ្នំពេញ​ទៅ​កំពង់សោម ប្រើ​ពេល​មិន​ដល់​កន្លះ​ម៉ោង

  • 2017-09-15 06:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើ​រថភ្លើង​ណា​មួយ​ដែល​មាន​ល្បឿន​លឿន​បំផុត​លើ​ពិភពលោក​នេះ? ថ្ងៃ​នេះ Kley Kley សូម​បង្ហាញ​ពី​រថភ្លើង​ចំនួន ៦​គ្រឿង ដែល​​លឿន​ជាង​គេ​លើ​ពិភពលោក ដូច​ខាង​ក្រោម៖

១.រថភ្លើង Maglev Bullet – ប្រទេស​ជប៉ុន

វា​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៥ ហើយ​បច្ចុប្បន្ន​កំពុង​គ្រង​តំណែង​ទី​១ ជា​រថភ្លើង​ល្បឿន​លឿន​គ្មាន​គូ​ប្រដូច​បាន។ រថភ្លើង Maglev Bullet អាច​រត់​បាន​ល្បឿន​អតិបរមា ៦០៣​គីឡូម៉ែត្រ​ក្នុង​១ម៉ោង និង​ផ្ទុក​អ្នក​ដំណើរ​បាន​ ៩០០​នាក់។

ឧទាហរណ៍៖ បើ​មាន​រថភ្លើង​នេះ​នៅ​កម្ពុជា នោះ​ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ ២៣០​គីឡូ​ម៉ែត្រ នឹង​ប្រើ​ពេល​ត្រឹម​តែ​ជាង ២០​នាទី​ប៉ុណ្ណោះ។

២.រថភ្លើង LGV Est – ប្រទេស​បារាំង

LGV Est អាច​រត់​ក្នុង​ល្បឿន​អតិបរមា ៥៧៤​គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង ហើយ​វា​ធ្លាប់​គ្រង​តំណែង​កំពូល​ជា​រថភ្លើង​លឿន​ដាច់​គេ មុន​ការ​មក​ដល់​របស់ Maglev Bullet។

៣.រថភ្លើង LGV Atlantique – ប្រទេស​បារាំង

រថភ្លើង​មួយ​នេះ អាច​រត់​បាន​ក្នុង​ល្បឿន ៥១៥​គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង។ LGV Atlantique ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​អំឡុង​ឆ្នាំ ១៩៨៩-១៩៩០។

៤.រថភ្លើង CRH380A – ប្រទេស​ចិន

ពេល​រត់​សាកល្បង​ដំបូង CRH380A អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ៤៨៧​គីឡូម៉ែត្រ​ក្នុង​១ម៉ោង។ ប៉ុន្តែ​ដល់​ពេល​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ វា​ត្រូវ​គេ​បើក​ត្រឹម​ល្បឿន ៤០០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ។ រថភ្លើង​របស់​ចិន​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​បាន ៤៩៤​នាក់។

៥.រថភ្លើង TR-09 – ប្រទេស​អាល្លឺម៉ង់

TR-09 របស់​អាល្លឺម៉ង់ មាន​ល្បឿន​អតិបរមា ៤៥០​គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង។

៦.រថភ្លើង Shinkansen – ប្រទេស​ជប៉ុន

រថភ្លើង​លឿន​ទី​២​របស់​ប្រទេស​ជប៉ុន អាច​រត់​ក្នុង​ល្បឿន ៤២៥-៤៤៥​គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង៕

ប្រភព៖ India ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;