អ្នករត់​ស៊ីក្លូ​ម្នាក់ រក​ចំណូល​បាន​ជាង ១ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង១ថ្ងៃ តែការ​ចំណាយ​វិញ...?

  • 2017-09-17 02:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហេង ធា ជាអ្នក​រត់​ស៊ីក្លូ​ម្នាក់​មាន​អាយុ ៥២​ឆ្នាំ បាន​ប្រាប់​ឲ្យដឹង​ថា ចំណូល​ពីការ​ប្រកប​មុខរបរ​នេះ គឺបាន​ត្រឹមតែ ១ម៉ឺន​រៀល ទៅ ១២០០០រៀល​ប៉ុណ្ណោះ​ក្នុងមួយ​ថ្ងៃ។ ប៉ុន្តែ​ការ​ចំណាយ​វិញ គឺគ្រាន់តែ​លើ​ថ្លៃបាយ ពី ៨ ទៅ ៩ពាន់រៀល​ទៅហើយ ដោយ​សល់​ពីនោះ លោកត្រូវ​សន្សំទុក ​ផ្ញើ​ទៅ​គ្រួសារ​នៅស្រុក​កំណើត។

លោក ហេង ធា ដែល​មកពី​ស្រុក​ពញ្ញាឮ ខេត្ត​កណ្តាល បាន​បញ្ជាក់​ថា លោក​ប្រកប​របរ​រត់ស៊ីក្លូ​រយៈពេល ៣០ឆ្នាំ​មកហើយ។ លោកតែង​ចេញ​ធាក់​តាំងពី​ព្រឹក​ព្រលឹម​ម៉ោង ៤ទៀប​ភ្លឺ ហើយ​យប់​ឡើង​ត្រូវ​សម្រាក​នៅ​លើ​​ស៊ីក្លូ​តែ​ម្ដង ព្រោះ​មិន​មាន​លទ្ធភាព​ជួល​ផ្ទះ​ស្នាក់​នៅ​នោះ​ឡើយ។

​​លោក ហេង ធា បន្ត​ទៀត​ថា ថ្ងៃ​ខ្លះ​សឹង​តែ​គ្មាន​អ្នក​ណា​ជិះ​ក៏​មាន ហើយ​នេះ​ក៏​ជា​មូលហេតុ​ អ្នក​រត់​ស៊ីក្លូ​ដទៃ​ទៀត​សម្រេច​ចិត្ត​ឈប់​តែ​ម្ដង ព្រោះ​ចិញ្ចឹម​ខ្លួន​មិន​ចង់​រស់​ផង ដោយសារ​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​និយម​ជិះ​រ៉ឺម៉ក​កង់​ ឫ​ម៉ូតូ​ឌុប​ឯ​ណោះ​ទេ៕

ប្រភព៖ Sabay News អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ រាយការណ៍ដោយ៖ យ៉ន សូវៀត

អត្ថបទថ្មី
;