លោក ដូណាល់ ត្រាំ ហៅ លោក គីម ជុងអ៊ុន ថាជា «បុរស​រ៉ុកកែត»

  • 2017-09-17 23:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រ​ធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ហៅ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន ថាជា «បុរស​រ៉ុកកែត» នៅក្នុង​កិច្ចសន្ទនា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in។

លោក គីម ជុងអ៊ុន
លោក ដូណាល់ ត្រាំ បាន​បង្ហោះ​នៅលើ​បណ្តាញ Twitter របស់​លោក​កាលពី​ថ្ងៃទី១៧​កញ្ញា យ៉ាង​ដូច្នេះ​ថា ***«ខ្ញុំបាន​និយាយ​ជាមួយ​លោក Moon កាលពី​យប់មិញ។ សួរគាត់​អំពី​ស្ថានភាព​របស់ បុរស​រ៉ុកកែត (គីម ជុងអ៊ុន)»***។

ការ​លើកឡើង​ដូច្នេះ ក្រោយ​កូរ៉េខាងជើង បានបាញ់​មីស៊ីល​បាលិស្ទីក និង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធានាធិបតី​អាមេរិក និង​កូរ៉េខាងត្បូង បាន​ឯកភាព​គ្នា​ក្នុងការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅលើ​កូរ៉េ​ខាងជើង៕

លោក ដូណាល់ ត្រាំ និងលោក Moon Jae-in

ប្រភព៖ Independent ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;