ជើងឯក Muay Thai ពិភពលោក ផ្ដួល​គូប្រកួត​ត្រឹម​១១វិនាទី បង្កើត​កំណត់ត្រា​ថ្មី

  • 2017-09-18 04:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Alain Ngalani ជើងឯក​ពិភពលោក Muy Thai បាន​វាយគូ​ប្រកួត​ដែល​ជា​ជើងឯក​កីឡា​ប្រដាល់​ប្រេស៊ីល ៧​លើក Hideki Sekine ឲ្យ​សន្លប់ ត្រឹម​តែ ១១​វិនាទី​ប៉ុណ្ណោះ ក្នុង​ព្រឹត្តិការណ៍ MMA ONE FC កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ នៅ​ទីក្រុង​ហ្សកាតា ប្រទេស​ឥណ្ឌូណេស៊ី។

Alain Ngalani បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ក្នុង​ព្រឹត្តិការណ៍​ខាងលើ ដោយ​អាច​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់ លឿន​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ប្រដាល់​ប្រភេទ​ទម្ងន់​ធ្ងន់។ កីឡាករ​ជប៉ុន Hideki Sekine បាន​ព្យាយាម​ស្ទុះ​ចូល​ទៅ​ចាប់​អោប​ Ngalani ភ្លាម​ៗ ប៉ុន្តែ​ត្រូវ​កីឡាក​ស្បែក​ខ្មៅ​រូប​នេះ​ វាយ​ឲ្យ​សន្លប់​ ក្រោម​កណ្ដាប់​ដៃ​ស្ដាប់។

ជ័យជម្នះ​នេះ ធ្វើ​ឲ្យ Ngalani ដែល​មាន​សញ្ជាតិ​កាមេរ៉ូន បំបែក​កំណត់ត្រា​របស់ Brandon Vera កាលពី​ខែ​ធ្នូ ឆ្នាំ២០១៥ ដែល​ប្រើប្រាស់​រយៈ​ពេល ២៦​វិនាទី ដើម្បី​ផ្ដួល​គូប្រកួត​របស់​ខ្លួន​ឲ្យ​សន្លប់៕

ប្រភព៖ Zing ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;