គ្រាប់​បែក​១គ្រាប់ ត្រូវ​គេ​លួច​បង្កៃ​នៅ​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ

  • 2017-09-20 06:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជនមិន​ស្គាល់​អត្តសញ្ញាណ​បាន​យកគ្រាប់​​បែក​ ១គ្រាប់ ទៅ​ប្លុង​ចោលនៅ​ក្នុង​កន្លែង​ផ្ញើម៉ូតូ នៃ​មន្ទីរពេទ្យ​ជោរៃ ស្ថិតនៅ​ផ្លូវ​ជាតិ​​​លេខ​១ ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌច្បារអំពៅ កាលពី​វេលា​ម៉ោង​ជាង ១០ យប់មិញ​នេះ (១៩ កញ្ញា)។

របាយការណ៍​ប៉ូលិស​បាន​ឲ្យ​ដឹងថា សន្តិ​សុខ​​យាម​​ម៉ូតូនៅ​ចំណុច​ខាងលើ បាន​​ដើររើស​សំរាម និង​ត្រួត​ពិនិត្យ​កន្លែង​ផ្ញើម៉ូតូ ក៏ប្រទះ​ឃើញ​គ្រាប់​បែក ១ គ្រាប់ ពណ៌ខ្មៅ រុំស្គុត​​សពីក្រៅ នៅក្បែរកង់ម៉ូតូ ផ្នែក​ខាងក្រោយ (ម៉ូតូម៉ាក​ស្គូពី ពណ៌ក្រហម)។

ដំបូង​ឡើយ សន្តិសុខ​ស្មាន​តែជា​ឆ្នាំង​សាក​ទូរសព្ទដៃ​ ក៏រើស​យក​មក​បំភ្លឺភ្លើង​មើល ទើបដឹង​ថាជា​គ្រាប់បែក ក៏ទុក​នៅ​លើតុ រួចទៅ​រាយការណ៍​ប្រាប់​អនុប្រធាន​មន្ទីរពេទ្យ រួចនាំគ្នា​​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរ​បាល​ខណ្ឌច្បារអំពៅ។

សមត្ថកិច្ច​ បាន​​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ក៏​បាន​រក​ឃើញ​​ប្រអប់​ក្រដាស​ពណ៌ស-លាយខៀវ បិទ​ស្គុត​ពណ៌ស ១ ប្រអប់​ទៀត នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ដែល​មាន​គ្រាប់​បែក​ពីក្រោម។ សមត្ថកិច្ច បាន​​​​ដកហូត វត្ថុ​តាង (គ្រាប់បែក និងប្រអប់ ១) រួម​​ទាំង​ម៉ូតូ ព្រមទាំង​អញ្ជើញ​ម្ចាស់​ម៉ូតូ និ​សន្តិសុខ​យាម​ម៉ូតូម្នាក់ ទៅ​អធិការដ្ឋាន​​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បីធ្វើការ​សាកសួរ។ ចំណែក​គ្រាប់បែក និង​ប្រអប់​ក្រដាស រង់ចាំ​អង្គភាព​ជំនាញ​ស៊ីម៉ាក់​ ត្រួត​ពិនិត្យ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;