Leo ថា កីឡាករ​​២​នាក់​​ដែលត្រូវកាត់​​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​កាល​ស៊ីហ្គេម​ នៅមានសង្ឃឹម

  • 2017-10-03 08:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Leonardo Vitorino បាន​លើក​ឡើង​ពី​កីឡាករ ពីររូប​ដែល​រូបលោក​បាន​កាត់​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ២២ឆ្នាំ កាលពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី នា​ពេល​កន្លង​ទៅ។ លោក​បាន​បញ្ជាក់​ថា កីឡាករ​ទាំងពីរ​នឹង​អាច​ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​វិញ​ជាថ្មី នៅ​ពេល​អនាគត ប្រសិនបើ​ពួកគេ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ជាពិសេស​ត្រូវ​គោរព​វិន័យ។

លោក Leonardo Vitorino
ការ​លើកឡើង​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល បាន​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពី​ព្រឹក​ថ្ងៃ​ទី៣តុលា​នេះ មុន​ការ​ប្រកួត​មិត្តភាព​ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី៤​តុលា​។

លោក​បាន​ថ្លែង​ថា៖ «នៅ​ពេល​អនាគត ពួកគេ​នឹង​ចងចាំ ហើយ​ខំ​ប្រឹង​អភិវឌ្ឍ​ខ្លួន​ឯង... នៅ​ពេល​អនាគត​ពួកគេ​នឹង​អាច​វិលត្រឡប់​មក​ក្រុម​ជម្រើស​ជាតិ​វិញ។ ប៉ុន្តែ​មិនមែន​ពេល​នេះ​ទេ»

សូម​រឭក​ថា កីឡាករ​ពីរ​រូប​ដែល​លោក Leonardo បាន​កាត់​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​មុន​ជំនួប​ជាមួយ U22 ឥណ្ឌូណេស៊ី កាលពី​ស៊ីហ្គេម គឺ​កីឡាករ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ។ មូល​ហេតុ ត្រូវ​បាន​គ្រូបង្វឹក​ដដែល​លើក​ឡើង​ថា ដោយសារ​ពួកគេ​មិន​គោរព​វិន័យ​របស់​ក្រុម​ជម្រើសជាតិ៕

ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;