ចិន ផ្ដល់​អាវុធ​ដែល​មាន​ទឹកប្រាក់ ៤,៥​លាន​ដុល្លារ ដល់​ហ្វីលីពីន

  • 2017-10-05 08:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្ដល់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤,៥​លាន​ដុល្លារ ដល់​កងទ័ព​ហ្វីលីពីន ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម។ ការ​ផ្ដល់​អាវុធ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្រុង​ម៉ានីល នា​ថ្ងៃ​ទី​០៥ ខែ​តុលា ២០១៧​នេះ។

ជំនួយ​អាវុធ​របស់​ចិន ផ្ដល់​ជូន​ហ្វីលីពីន មាន កាំភ្លើង​យន្ត​ចំនួន ៣​ពាន់​ដើម កាំភ្លើង​បាញ់​ស៊ីប​ចំនួន ៩០​ដើម និង​គ្រាប់​កាំភ្លើង​ចំនួន ៣​លាន​គ្រាប់។

សូម​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​កញ្ចប់​ជំនួយ​ផ្នែក​យោធា​របស់​ចិន​មួយ​របស់​ចិន ក្នុង​ចំណោម​ជំនួយ​ផ្នែក​យោធា​សរុប ដែល​មាន​ទំហំ​ទឹកប្រាក់ ១៦,៥៤​លាន​ដុល្លារ ផ្ដល់​ជូន​កងទ័ព​ហ្វីលីពីន ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;