ឧទ្យានជាតិ​វីរជ័យ ជាតំបន់​ទេសចរណ៍​ដ៏មាន​សក្តានុពល

  • 2017-10-05 10:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧទ្យានជាតិ​វីរជ័យ ជាតំបន់​សម្បូរទៅ​ដោយ​សត្វព្រៃ​ជាច្រើន និង​មាន​ធម្មជាតិ​ដ៏ស្រស់ត្រកាល ដែលបាន​ធ្វើឲ្យ​ឧទ្យាន​នេះ ក្លាយ​ជាតំបន់​ដ៏មាន​សក្តានុពល​សម្រាប់​វិស័យទេសចរណ៍។

ក្រសួង​បរិស្ថាន​បានឲ្យដឹង​នៅថ្ងៃទី៥តុលា​ថា ឧទ្យានជាតិ​វីរជ័យ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង​ដែលមាន​ផ្ទៃដី​ជាង ​៣៣ម៉ឺន​ហិកតា។ តំបន់​នេះ​មាន​សត្វព្រៃ​ជាច្រើន​កំពុង​រស់នៅ​ដែលមាន​ដូចជា សត្វស្វា​កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។

មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅពេល​ដែល​ចូល​ទៅព្រៃ​ជ្រៅ​នោះ​មាន​ទឹកជ្រោះ​មួយ​ហៅថា(ទឹកជ្រោះ​យក្សកែ)នៅ​រដូវវស្សា​ទឹកធ្លាក់​នោះ ស្អាត​ណាស់​ហើយ​ថ្លា​មែនទែន ដែល​គួរឲ្យ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ដែលមាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ការ​លេង​កម្សាន្ត។ ដើម្បី​ទៅ​ដល់​ទីតាំង​នេះ អ្នក​ទេសចរ ត្រូវធ្វើ​ដំណើរ​ប្រមាណ ១៥គីឡូម៉ែត្រ ពី​ស្រុក​តាវែង ទៅដល់​ភូមិ​មណ្ឌល​យ៉ន ដែល​អ្នកទេសចរ​ត្រូវ​ឆ្លងកាត់​ទន្លេ​សេសាន និង​អូរតាបូក​នៅទីនោះ ហើយ​​អាច​មើល​ឃើញ​ផ្កាព្រៃ និង​ទេសភាព​នានា។

ដោយឡែក​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ គឺមាន​ជនជាតិ​ដើម​ភាគតិច​ព្រៅ ​ជា​ម្ចាស់ស្រុក​ដែលនឹង​ធ្វើ​បដិ​សណ្ឋារកិច្ច​ចំពោះ​ភ្ញៀវទេសចរ ​ផ្តល់ការ​ស្នាក់នៅ​ដោយ​ផាសុខភាព​បែប​ជនជាតិ និង​កា​ររីករាយ​ជាមួយ​វប្បធម៌​ប្រពៃណី ម្ហូប​អាហារ និង​ស្រាពាង​របស់​ជនជាតិ​ដើមព្រៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;