បណ្ដូល​ពេជ្រ​ដ៏​ល្វីង អាច​ច្នៃ​ធ្វើជា​ដំណាប់ កំពុង​ពេញនិយម​នៅ​ស្រុក​កណ្ដាល​ស្ទឹង

  • 2017-10-09 09:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណាប់​បណ្ដូល​ពេជ្រ ដែល​កែ​ច្នៃ​ពី វល្លិ​បណ្ដូល​ពេជ្រ​ដ៏​ល្វីង ជា​ដំណាប់​​ប្រពៃណី​​មួយ​មុខ​របស់​អ្នក​​​ភូមិ​ត្រពាំង​សំរឹទ្ធ ​ស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល។

អ្នក​ស្រី តូ សុខលី អ្នក​ភូមិ​​ត្រពាំង​សំរឹទ្ធ បាន​ប្រាប់​ថា ដំណាប់​នេះ មាន​យូរយារ​ណាស់​មក​ហើយ។ ថ្វី​បើ​វា​សាមញ្ញ​សម្រាប់​អ្នក​ស្រុក​នេះ តែ​ស្ត្រី​រូប​នេះ​អះអាង​ថា ប្រជាជន​មក​ពី​តំបន់​ផ្សេង តែង​ចាប់​អារម្មណ៍​ នឹង​ចម្លែក​ចិត្ត​ចង់​ទិញភ្លក់​នូវ​ដំណាប់ បណ្ដូល​ពេជ្រ ដែល​ពួក​គេ ​ធ្លាប់​តែ​ដឹង​ថា​មាន​រសជាតិ​ដើម​ល្វីង​នោះ។

អ្នក​ស្រី តូ សុខលី

ធ្លាប់​លក់​តាំង​ពី​ក្មេង​ ស្ត្រី​វ័យ​៣៥​ឆ្នាំ​​​រូប​នេះ​បន្ថែម​ថា ដំណាប់​បណ្ដូល​ពេជ្រ ស្នាដៃ​អ្នក​ភូមិ​នេះ ផ្អែម​ដូច​ដំណាប់​ផ្សេងៗ​ដែរ តែ​គេ​ជឿ​ថា​ទំនង​ មាន​គុណប្រយោជន៍​ក្នុង​ការ​ទទួល​ទាន ត្បិត​ ​វល្លិ​បណ្ដូល​ពេជ្រ ជា​ថ្នាំ​​ត្រជាក់ ដែល​ប្រជាជន​ខ្មែរ​តាម​ស្រែ​ចម្ការ​ និយម​ធ្វើជា​​ថ្នាំ​បុរាណ ថ្នាំ​ត្រាំ​ស្រា​ជំនួស​សុខភាព ជា​ដើម៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;