កូរ៉េ​ខាង​ជើង ព្រមាន​ថា​អាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​បាន​គ្រប់​ពេល

  • 2017-10-17 08:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េ​ខាង​ជើង បញ្ជាក់​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើន​កម្ដៅ​​ដល់​ចំណុច​ខ្លាំង​​មួយ ដែល​សង្គ្រាម​នុយក្លេអ៊ែរ​អាច​នឹង​ផ្ទុះ​ឡើង​​បាន​គ្រប់​ពេល។ នេះ​បើ​យោង​តាម​លោក Kim In Ryong ឯកអគ្គរដ្ឋទូត​រង UN របស់​កូរ៉េ​ខាង​ជើង។

លោក Kim In Ryong និយាយ​ថា កូរ៉េ​ខាង​ជើង​គឺ​ជា​ប្រទេស​តែ​មួយ​គត់​លើ​ពិភពលោក ដែល​ទទួល​រង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ឆ្នាំ​ទសវត្ស​ទី​៧០​មក​ម៉្លេះ។ ដូច្នេះ​ហើយ​កូរ៉េ​ខាង​ជើង មាន​សិទ្ធិ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ផ្ទាល់​ខ្លួន ដើម្បី​ការពារ​ទឹកដី៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;