លោក ប្រាក់ សុវណ្ណារ៉ា ជួប​ការ​បរាជ័យ​​លើក​ទី២ ដោយ​កម្ពុជា ចាញ់​​មីយ៉ាន់ម៉ា

  • 2017-11-09 13:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ១-២ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ទើបតែ​បញ្ចប់​អម្បាញ់មិញ​នេះ។ តង់ទី១ មីយ៉ាន់ម៉ា នាំមុខ​១គ្រាប់​មុន​នៅ​នាទី ១៥។ ចូលដល់​តង់ទី២ គឺនៅ​នាទី៥០ កម្ពុជា វាយបក​តាមស្មើ​បាន១គ្រាប់​វិញ ធ្វើបាន​ដោយ ប្រាក់ មុនី្នឧត្តម ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​ Aung Thu របស់​មីយ៉ាន់ម៉ា រកបាន​គ្រាប់មុខ​១គ្រាប់​បន្ថែម​ទៀត​នៅនាទី៧១ ហើយ​លទ្ធផល​នេះ ត្រូវបាន​រក្សា​រហូត​ដល់ចប់​ការ​ប្រកួត។

នេះជា​ការ​បរាជ័យ​លើក​ទី២ របស់​លោក ប្រាក់ សុវណ្ណារ៉ា បន្ទាប់ពី​លើក​ទី១ លោកបាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ចាញ់​ African All Stars កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ។ ការ​ប្រកួត​កម្តៅ​សាច់ដុំ​ទាំង២​លើក​នេះ គឺ​ដើម្បី​ត្រៀម​ជួប​ហ្សកដានី ក្នុង​វគ្គ​ជម្រុះ AFC Asian Cup នាពេល​ខាងមុខ​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;