Apple ចេញ iOS 11.1.1 កែ​បញ្ហា​ចំនួន ២

  • 2017-11-10 00:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​នេះ iOS 11.1.1 ត្រូវ​បាន​បញ្ចេញ​ហើយ ដើម្បី​កែប្រែ​កំហុស​កំពុង​មាន​នៅ​លើ iOS 11.1 ដែល​ទើប​បញ្ចេញ​កាល​ពី​ជាង​មួយ​សប្ដាហ៍​មុន។

កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ចំនួន ២ រួមមាន៖

១. បញ្ហា​មិន​អាច​សរសេរ​អក្សរ "I" បាន (ពេល​សរសេរ "I" បែរ​ជា​ចេញ "A[?]")

២. បញ្ហា​គាំង​មុខងារ "Hey Siri"។

ទំហំ iOS 11.1.1 ប្រមាណ​ជា 54MB ហើយ​ដើម្បី​ទទួល​បាន​ការ​អាប់ដេត​នេះ សូម​ចូល​ទៅ​កាន់ Settings > General > Software Update៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;