ខ្សែការពារ​ជម្រើសជាតិ សឿយ វិសាល សុំ​មិត្ត​ស្រី​រៀបការ​ ក្រោយ​ចប់​ការ​ប្រកួត​យប់មិញ

  • 2017-11-10 03:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ សឿយ វិសាល បាន​សុំ​មិត្តស្រីរៀបការ ដោយ​លុត​ជង្គង់ ជូន​ចិញ្ចៀន​បញ្ចាំ​ចិត្ត ទៅ​​នាង នៅ​លើ​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោយ​បញ្ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ រវាង​កម្ពុជា និង​មីយ៉ាន់ម៉ា កាល​ពី​យប់មិញ​នេះ។

ទិដ្ឋភាព​ដ៏​រំភើប និង​ផ្អែមល្ហែម​​នោះ ត្រូវ​បាន​សាទរ​ដោយ​គ្រូ​បង្វឹក មិត្ត​រួម​ក្រុម និង​អ្នក​គាំទ្រ​ជាច្រើន។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​យប់មិញ​ គឺ ក្រុម​ជម្រើសជាតិ​មីយ៉ាន់ម៉ា ឈ្នះ ក្រុម​ជម្រើសជាតិ​កម្ពុជា ២-១។ ១គ្រាប់​របស់​កម្ពុជា ស៊ុត​ដោយ​ ប្រាក់ មុន្នីឧត្តម។

ខ្លីៗ នឹង​ជូន​ព័ត៌មាន​បន្ថែម ជុំវិញ​រឿងរ៉ាវ​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់ វិសាល និង​មិត្តស្រី នា​ពេល​បន្ទាប់៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;