ស្ថានភាព​ជំងឺ​លោក​តា វីតាមីនសេ កាន់​តែ​ធ្ងន់ធ្ងរ

  • 2017-11-14 08:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​ជើងចាស់ លោក​តា វីតាមីនសេ កំពុង​ធ្វើ​ទុក្ខ​ខ្លាំង គិត​ត្រឹម​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកានេះ។ យោង​តាម​ទំព័រ​ហ្វេសប៊ុក "សិល្បករ​កម្ពុជា" អ្នក​នាង​ប៉េងប៉ោង ដែល​ជា​កូន​ស្រី​របស់​លោក​តា​វីតាមីនសេ បាន​រៀបរាប់​ថា ពេល​នេះ​អ្នក​នាងបាន​យក​ឡាន និង​ផ្ទះ ទៅ​បញ្ចាំ​ដើម្បី​យក​លុយ​ព្យាយាម​ជំងឺ​ឪពុក បើ​ទោះ​បី​ជា​មាន​សង្ឃឹម​តិចតួច​ក៏​ដោយ។

នាយ​វីតាមីនសេ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ (រូបភាព៖ សិល្បករ​កម្ពុជា)
នាយ​វីតាមីនសេ ត្រូវ​បញ្ជូន​ចូល​មន្ទីរពេទ្យ​សង្រ្គោះ​បន្ទាន់ កាលពី​សប្ដាហ៍​មុន ហើយ​គ្រូពេទ្យ​រក​ឃើញ​ថា​លោក​តា​មាន​ដុំ​សាច់​មហារីក​នៅ​បរិវេណ​ថ្លើម។ អ្នក​នាង​ប៉េងប៉ោង បាន​អះអាង​ថា គ្រូពេទ្យ​មិន​អាច​វះកាត់​បាន ដោយសារ​​ឪពុក​របស់​អ្នក​នាង​មាន​វ័យចាស់ និង​មាន​ជំងឺ​ទឹកនោម​ផ្អែម។
នាងប៉េងប៉ោង កូន​ស្រី​លោក​តា​វីតាមីនសេ

គួរ​រំលឹក​ផង​ដែរថា នាយ​វីតាមីនសេ ធ្លាប់​ធ្លាក់​ខ្លួន​ឈឹ​ធ្ងន់ធ្ងរ​ម្ដង​រួច​មក​ហើយ ​កាលពី​ឆ្នាំ​២០១៥៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;