លោក ប្រាក់ សុវណ្ណារ៉ា ពេញ​ចិត្ត​នឹង​លទ្ធផល​កម្ពុជា​ទទួល​បាន​ យប់មិញ

  • 2017-11-15 03:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​សន្និសីទ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បាន​បង្ហាញ​ការ​ពេញ​ចិត្ត នឹង​លទ្ធផល​ដែល​កូនក្រុម​របស់​លោក​ធ្វើបាន ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ហ្សកដានី ដែល​ចាញ់​ត្រឹម​តែ ១​គ្រាប់ កាលពី​យប់មិញ ក្នុង​វគ្គ​ជម្រុះ ពូល C ដើម្បី​ឈាន​ទៅ​ព្រឹត្តិការណ៍ AFC Asian Cup 2019 ។

លោក ប្រាក់ សុវណ្ណារ៉ា
គ្រូ​បង្វឹក​ដែល​ត្រូវ​តែងតាំង​ឲ្យ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បណ្ដោះ​អាសន្ន​បន្ទាប់ពី​អតីត​គ្រូបង្វឹក​លោក Leonardo ​Vitorino ​បាន​ឲ្យដឹង​ថា៖ ***«ខ្ញុំ​សូម​អរគុណ និង​កោត​សរសើរ​ចំពោះ​កីឡាករ​របស់​យើង​ដែល​យើង​បាន​ជជែក​គ្នា តាំង​ចិត្ត​ដូច​គ្នា មាន​ន័យ​ថា បើ​សូន្យ​ទល់​នឹង​សូន្យ គឺ​មិន​ត្រូវ​ឲ្យ​គេ​ស៊ី​មួយ បើ​គេ​ស៊ី​មួយ គឺ​កុំ​ឲ្យ​គេ​ស៊ី​ពីរ។ នេះ​ជា​ឆន្ទៈ​របស់​ពួក​យើង​ដែល​ត្រូវ​ធ្វើឲ្យ​បាន។ ពួក​យើង​ធ្វើ​បាន​ល្អ ទោះបីជា​លទ្ធផល​ចាញ់​ក៏ដោយ។ ខ្ញុំ​សប្បាយ​រីករាយ​នឹង​ទទួល​យក​លទ្ធផល​នេះ»***។
ទិដ្ឋភាពការប្រកួតរវាងកម្ពុជា និង ហ្សកដានី ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧

ការ​លើកឡើង​របស់​លោក ប្រាក់ សុវណ្ណរ៉ា គឺ​បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ហ្សកដានី រហូត​ដល់​ទៅ ៧-០ កាលពី​ជើង​ទី​មួយ។ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​លេង​យប់​មិញ លោក​ទទួល​ស្គាល់​ថា ជា​ការ​លេង​ដែល​មិន​ល្អ​មើល​សម្រាប់​ទស្សនិកជន​នោះ​ទេ ព្រោះ​លោក​បាន​ប្រើប្រាស់​ការ​លេង​របៀប​ការពារ​​ច្រើន ព្រោះ​មិន​ចង់​ឲ្យ​ហ្សកដានី ដែល​ជា​ក្រុម​ខ្លាំង ស៊ុត​ចូល​ច្រើន​គ្រាប់​មក​លើ​កម្ពុជា។

ទិដ្ឋភាពការប្រកួតរវាងកម្ពុជា និង ហ្សកដានី ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧
ទិដ្ឋភាពការប្រកួតរវាងកម្ពុជា និង ហ្សកដានី ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧

គួរ​បញ្ជាក់​ថា ក្នុង​ពូល C កម្ពុជា និង​អាហ្វហ្គានីស្ថាន បាន​អស់​ឱកាស​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ហើយ ខណៈ​ហ្សកដានី និង​វៀតណាម បាន​កក់​សំបុត្រ​យន្តហោះ​ទៅ​កាន់​ប្រទេស​អារ៉ាប់រួម រួច​ជា​ស្រេច៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;