បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ដែល​ត្រូវ​ឃាត់​ខ្លួន ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥ ឆ្នាំ

  • 2017-11-18 06:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សេង ហៀង ព្រះ​រាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លើ លោក អ៊ួន ឈិន និង​លោក​យាង សុជា​មេត្តា អតីត​បុគ្គលិក​វិទ្យុអាស៊ី​សេរី​ពី​បទ "ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើឱ្យ​អន្តររាយ​ការ​ការពារ​ជាតិ" តាម​មាត្រា​៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ ហើយ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី។ ការ​សម្រេច​ចោទប្រកាន់​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ។

សូម​ជម្រាប​ថា បទល្មើស​នេះ​ចែង​ថា "បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើឱ្យ​អន្តររាយ​ការ​ការពារ​ជាតិ អំពើ​ប្រគល់ ឬ​ធ្វើ​ឱ្យ​ងាយស្រួល​ធ្លាក់​ដល់​ដៃ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន​វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មាន​វិទ្យា ឬ​សលាកបត្រ ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ៧ឆ្នាំ ទៅ ១៥​ឆ្នាំ"។

លោក អួន ឈិន
លោក យាង សុជាមេត្តា

បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ចំនួន​ពីរ​នាក់​ដដែល​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ក្នុង​ផ្ទះ​សំណាក់​ម៉ារ៉ាឌី ស្ថិត​នៅ​ជិត​គល់​ស្ពាន​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ កាល​ពី​ម៉ោង​ប្រមាណ​៧ យប់​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ការ​ឃាត់​ខ្លួន​នេះ គឺ​ខណៈ​ពេល​ដែល​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ចុះ​ធ្វើ​រដ្ឋបាល​។

សូម​រំឭក​ថា វិទ្យុអាស៊ី​សេរី បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ កាលពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ ការ​បិទ​នេះ គឺ​ដោយសារ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;