រុស្ស៊ី នឹង​បញ្ជូន​កំពូល​ខែល​មីស៊ីល​ដ៏​ទំនើប​បំផុត ទៅ​តួកគី នៅឆ្នាំ​២០១៩

  • 2017-11-23 02:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី គ្រោង​នឹង​បញ្ជូន​ប្រព័ន្ធ​ខែល​មីស៊ីល S-400 ទី១ ទៅ​ប្រទេស​តួកគី នៅក្នុង​ឆ្នាំ២០១៩។ នេះ​បើតាម​ការ​បញ្ជាក់​ពីលោក Nurettin Canikli រដ្ឋមន្រ្តី​ការពារជាតិ​តួកគី ដែលបាន​ថ្លែងទៅ​កាន់​គណៈ​កម្មាធិការ​ផែនការ និង​ថវិកា​នៃ​សភា កាលពី​ថ្ងៃទី២២​វិច្ឆិកា។

លោកបាន​ឲ្យដឹង​ថា តួកគី បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​ខែល​មីស៊ីល S-400 ពី​រុស្ស៊ី ចំនួន​២គ្រឿង ក្នុង​នោះ ១គ្រឿង នឹង​បញ្ជូន​ទៅ​តួកគី នៅក្នុង​ឆ្នាំ​២០១៩។

ខែល​មីស៊ីល S-400 គឺជា​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​វែង​ដ៏​ទំនើប​បំផុត សម្រាប់​ប្រឆាំង​នឹង​យន្តហោះ ដោយវា​អាច​បំពាក់​មីស៊ីល ៣​ប្រភេទ និងមាន​សមត្ថភាព​កម្ទេច​ទិសដៅ​នានា​បាន​ផងដែរ។

​ ទោះជា​យ៉ាងណា កិច្ច​ព្រមព្រៀង​នេះ បាន​បង្កើន​ក្តី​បារម្ភ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​អង្គការ​ណាតូ ព្រោះ​តួកគី ក៏ជា​សមាជិក១​ផងដែរ ហើយ​ខែល​មីស៊ីល​របស់​រុស្ស៊ី​នេះ មិនអាច​រួម​បញ្ចូល​គ្នា​ជាមួយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​សមាជិក​ណាតូ​ដទៃ​ទៀត​ឡើយ។ រដ្ឋាភិបាល​តួកគី អះអាង​ថា ខ្លួនគ្មាន​ជម្រើស​ណា ក្រៅពី​ទិញ​ខែល​មីស៊ីល​របស់​រុស្ស៊ី​ឡើយ ដោយសារតែ​តម្លៃ​ធូរថ្លៃ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;