មីស៊ីល ២០​ប្រភេទ ​ដែល​មាន​អនុភាព​បំផុត នៅ​លើ​លោក

  • 2017-11-29 08:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១- SS-N-30៖ ជា​ប្រភេទ​មីស៊ីល​របស់​ប្រទេស​រុស្ស៊ី។ កាលពី​ខែ​តុលា​កន្លង​ទៅ រុស្ស៊ី​បាន​បាញ់​ចេញពី​នាវា​ចម្បាំង​ទៅ​កាន់​គោលដៅ​ចម្ងាយ ១៦០០​គីឡូម៉ែត្រ នៅ​ប្រទេស​ស៊ីរី។

២- LGM-30 Minuteman III ICBM៖ នេះ​ជា​ប្រភេទ​មីស៊ីល​អន្តរទ្វីប​របស់​សហរដ្ឋអាមេរិក។ វា​អាច​បាញ់​បាន​ចម្ងាយ​ជាង ៩៦០០​គីឡូម៉ែត្រ ជាមួយ​ល្បឿន​ជាង ២៤០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

៣- RS-28 Sarmat “Satan 2”៖ ផលិត​ដោយ​រុស្ស៊ី ដែល​អាច​បាញ់​បាន​ចម្ងាយ​ជាង ១​ម៉ឺន​គីឡូម៉ែត្រ។

៤- DF-41៖ ជា​មីស៊ីល​អន្តរទ្វីប​ដ៏​ខ្លាំង​របស់​ចិន ដែល​អាច​ហោះ​បាន​ចម្ងាយ ១២០០០​គីឡូម៉ែត្រ។ គេ​ដឹង​ថា បើ​បាញ់​ពី​ចិន ទៅ​កាន់​ទ្វីប​អឺរ៉ុប ឬ អាមេរិក វា​ប្រើ​ពេល​ត្រឹម​តែ ២០-២៥ នាទី​ប៉ុណ្ណោះ។

៥- Tomahawk Cruise Missile៖ ផលិត​ឡើង​ដោយ​អាមេរិក​ដើម្បី​បាញ់​គោលដៅ​ដែល​មាន​ការ​ការពារ​រឹងមាំ។ ល្បឿន​របស់​វា​ប្រហែល ៩០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​អាច​បាញ់​បាន​ចម្ងាយ​ជាង ២៤០០​គីឡូម៉ែត្រ​។

៦- UGM-133 Trident II៖ វា​ត្រូវ​បាន​បំពាក់​លើ​នាវាមុជ​ទឹក អាមេរិក និង​អង់គ្លេស ដែល​អាច​បាញ់​បាន ជាង ៦៨០០​គីឡូម៉ែត្រ។

៧- Jericho III៖ ជា​ប្រភេទ​មីស៊ីល​អន្តរទ្វីប​លើក​ដំបូង​របស់​ប្រទេស​អ៊ីស្រាអែល។ លក្ខណៈ​សម្បត្តិ​របស់​វា មិន​ត្រូវ​បាន​លាតត្រដាង​នោះ​ទេ។

៨- Agni Missiles I-VI៖ ឈ្មោះ​របស់​វា យក​តាម​អាទិទេព​របស់​ឥណ្ឌា​មួយ​អង្គ។ លក្ខណៈ​សម្បត្តិ​ផ្សេង មិន​ត្រូវ​បាន​ដឹង​នោះ​ទេ។

៩- M51៖ ត្រូវ​បាន​បំពាក់​លើ​នាវា​មុជ​ទឹក​បារាំង និង​ជា​ប្រភេទ​មីស៊ីល​អន្តរទ្វីប ដែល​អាច​ហោះ​បាន ៨ពាន់​គីឡូម៉ែត្រ។ វា​ប្រើ​ពេល ២០​នាទី ដើម្បី​ហោះ​បាន​ចម្ងាយ ៤៥០០​គីឡូម៉ែត្រ។

១០- BGM-71 TOW 2B៖ នេះ​ជា​ប្រភេទ​មីស៊ីល​បាញ់​កម្ទេច​រថក្រោះ។ បច្ចុប្បន្ន ប្រទេស​ជាង ៤០ បាន​ប្រើប្រាស់​មីស៊ីល​ប្រភេទ​នេះ។

១១- DF-31AG៖ ត្រូវ​បាន​ឃើញ​ជា​លើក​ដំបូង ក្នុង​ក្បួន​ដង្ហែ​មួយ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ប្រទេស​ចិន។

១២- DeepStrike៖ ត្រូវ​បាន​ប្រើប្រាស់​ដោយ​កង​ទ័ព​អាមេរិក ដែល​អាច​បាញ់​ក្នុង​ចម្ងាយ​ជិត ៥០០​គីឡូម៉ែត្រ​។

១៣- GBU-57A/B៖ ផលិត​ដោយ​ក្រុម​ហ៊ុន​ប៊ូអ៊ីញ ដើម្បី​បាញ់​ទម្លុះ​ស្រទាប់​ផែនដី។

១៤- AGM-114B/K/M Hellfire៖ គេ​ប្រើ​សម្រាប់​បាញ់​ពី​លើ​អាកាស ទៅ​លើ​ផ្ទៃដី។ បង្កើត​ដោយ​ក្រុមហ៊ុន Lockheed Martin និង​ប៊ូអ៊ីញ ហើយ​វា​មាន​ល្បឿន​លឿន​ជាង​សំឡេង។

១៥- R-36 (SS-18 Satan)៖ ជា​ប្រភេទ​មីស៊ីល​អន្តរទ្វីប ដែល​អាច​បាញ់​កម្ទេច​គោលដៅ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ស្មើ​រដ្ឋ​ របស់​អាមេរិក ចំនួន ៣បូក​បញ្ចូល​គ្នា។ រុស្ស៊ី​ចាត់​ទុក​វា ជា​មីស៊ីល​អន្តរទ្វីប​ធ្ងន់​និង​មាន​ឥទ្ធិពល​បំផុត​លើ​លោក។

១៦- SM-6៖ អាមេរិក​បាន​ប្រើប្រាស់​នៅ​លើ​នាវា​ចម្បាំង និង​យន្តហោះ​ចម្បាំង។ វាត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បាញ់​នាវា​មួយ​ជាក់​លាក់ ក្នុង​ចំណោម​នាវា​ជាច្រើន។

១៧- Khorramshahr៖ ជា​មីស៊ីល​បាលីស្ទីក​ថ្មី​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​អាច​បាញ់​ចំ​គោល​ដៅ​នៅ​ចម្ងាយ ២​ពាន់​គីឡូម៉ែត្រ។

១៨- R-29RMU2 Layner៖ មីស៊ីល​របស់​រុស្ស៊ី​នេះ អាច​ធ្វើដំណើរ​បាន ១១០០០​គីឡូម៉ែត្រ និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១២ ។

១៩- RS-24៖ វា​ជា​មីស៊ីល​បាលីស្ទីក អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ៣គ្រាប់​របស់​រុស្ស៊ី។ វាអាច​ហោះ​បាន​ចម្ងាយ​ជិត ៥៥០០​គីឡូម៉ែត្រ។

២០- Brahmos៖ ត្រូវ​បាន​ប្រើប្រាស់​ដោយ​ឥណ្ឌា និង​រុស្ស៊ី ដែល​អាច​បំពាក់​លើ​យន្តហោះ​ចម្បាំង នាវាមុជទឹក ​នាវា​ចម្បាំង និង​ឧបករណ៍​បាញ់​ពី​ផ្ទៃដី។ ល្បឿន​របស់​វា​គឺ​លឿន​ជាង​សំឡេង៕

ប្រភព៖ MoneyINC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;