ឃាត់​រថយន្ត​ដឹកគ្រាប់បែក​​ផាវ​ជាង ៥ពាន់​គ្រាប់ ដែល​បម្រុង​ដាក់​លក់​តាម​ទីផ្សារ

  • 2017-12-05 08:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រតនគីរី៖ កម្លាំង​នគរបាល​ក្រុង​បានលុង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ឃាត់​រថយន្ត​សាំយ៉ុង​១​គ្រឿង ​ពណ៌​លឿង​ពាក់​ស្លាក​លេខ ស្ទឹង​ត្រែង ២A-០១៧១ ផ្ទុក​កេះ​គ្រាប់​បែក​ផាវ ដែល​ច្បាប់​ហាម​ឃាត់ មិន​ឲ្យ​ធ្វើការ​លក់​ដូរ​តាម​ទីផ្សារ។

នគរបាល​ក្រុង​បាន​លុង ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ បាន​ឃាត់​ខ្លួន​មនុស្ស​២​នាក់ រួម​ទាំង​វត្ថុតាង​ជា​គ្រាប់បែក​ផាវ​ចំនួន ៦​កេះ មាន ៣៦​កញ្ចប់ ស្មើ​នឹង ៥៤០០​គ្រាប់។ បច្ចុប្បន្ន​វត្ថុតាង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ នគរបាល​ខេត្ត​រតនគិរី ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;