កត្តា​ដែល​ជំរុញ​ឲ្យ ធារី ចន្ថាប៊ីន សម្រេច​ចិត្ត​ទៅ​លេង​ឲ្យ Terengganu FC

  • 2017-12-05 09:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាមីខ្លួន​កីឡាករ ធារី ចន្ថាប៊ីន បាន​បញ្ជាក់​ថា ខ្លួន​បាន​ចុះកុងត្រា​រយៈ​ពេល ១​ឆ្នាំ​ជាមួយ​ក្លឹប Terengganu FC ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែ​ង​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី រដូវ​កាល​ក្រោយ បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប​អគ្គិសនី​កម្ពុជា។

កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន TheMorning ថា៖ «ខ្ញុំ​បាន​ចុះកុងត្រា ១ឆ្នាំ​ជាមួយ​ពួកគេ (Terengganu FC)។ ខ្ញុំ​ចង់​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី ហើយ​ក្លឹបនេះ​ធ្លាប់​មាន​ប្រវត្តិ​ជោគជ័យ​ជាច្រើន ដែល​ធ្វើឲ្យ​រូប​ខ្ញុំ​រីករាយ និង​មាន​មោទនភាព (ក្នុង​ការ​លេង​ឲ្យ​ពួកគេ)។ ខ្ញុំនឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​ពួកគេ​បន្ត​នៅ​លីគ​កំពូល​ម៉ាឡេស៊ី រដូវ​កាល​ក្រោយៗ​ទៀត។ (លីគ​កំពូល​ម៉ាឡេស៊ី) គឺ​ខ្លាំង ដួច្នេះ​វា​ជា​រឿង​ល្អ​សម្រាប់ខ្ញុំ ដើម្បី​រៀន​សូត្រ​បន្ថែម ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​នៅ​ទីនេះ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប្រសិនបើ​ខ្ញុំ​លេង​បាន​ល្អ»

ខ្សែ​បម្រើ​ដដែល បាន​លេង​ឲ្យ​ក្លឹប Krabi FC នៅ​លីគ​ទី​ពីរ​ថៃ បាន​ពាក់​កណ្ដាល​រដូវ​កាល ក្នុង​ឆ្នាំ​២០១៧​នេះ មុន​ផ្ទេរ​ទៅ​ក្លឹប​អគ្គិសនី​កម្ពុជា ក្នុង​លក្ខខណ្ឌ​ខ្ចីជើង នៅ​លីគ​កំពូល​កម្ពុជា៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;