កែវ រំចង់ ​សម្រក​ទម្ងន់​ពី ៨៧គ.ក មក​ត្រឹម ៧៦គ.ក ក៏​ព្រោះ​តែ​ហេតុផល​មួយ​នេះ

  • 2017-12-06 03:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ល្បីល្បាញ​របស់​កម្ពុជា កីឡាករ កែវ រំចង់ បាន​សម្រក​ទម្ងន់​របស់​ខ្លួន ជាង ១០​គីឡូក្រាម ព្រោះ​នឹង​ត្រូវ​ឡើង​ប្រកួត​អន្តរជាតិ នា​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ ខាងមុខ​នេះ។

កែវ រំចង់ បាន​លើកឡើង​ថា សព្វថ្ងៃ​នេះ​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ព្យាយាម​សម្រក​ទម្ងន់​ពី ៨៧ គីឡូក្រាម រហូត​មក​ត្រឹម ៧៦ គីឡូក្រាម​ប៉ុណ្ណោះ។ អ្នក​ប្រដាល់​មកពី​ខេត្ត​បាត់ដំបង​ដដែល​បន្ថែម​ថា លោក​ព្យាយាម​រត់​ជា​ប្រចាំ និង​តម​អាហារ​មួយ​ចំនួន។ ជាពិសេស គឺ​បរិភោគ​អាហារ​ដែល​មាន​ថាមពល។​

កីឡាករ​ កែវ​ រំចង់​ នឹង​ឡើង​សង្វៀន​នៅ​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ក្នុង​កម្មវិធី​គូបូតា​ នៅ​បាយ័ន​ស្ទឹង​មានជ័យ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ប៉ះ​ជើង​ខ្លាំង​ថៃ​រូប​ណា​នោះ​ទេ។​ នេះ​ជា​ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​ក្រោយ​ពី​អ្នក​ប្រដាល់​រូប​នេះ​អាក់ខាន​តាំង​ពី​មាន​របួស​ដួល​ម៉ូតូ​នា​ចុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ៕​

ប្រភព៖ Sabay News អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;